**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ថៃប្រកាសថា ពលករចំណាកស្រុកមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងធ្វើដំណើរទៅលេងប្រទេសកំណើតវិញក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ អាចវិលត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញដោយឥតគិតថ្លៃ

បាងកក៖ ក្រសួងការងារថៃ បានប្រកាសកាលពីថ្ងៃអង្គារទី១១មីនាថា ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងធ្វើដំណើរទៅលេងប្រទេសកំណើតវិញក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ឬសង្ក្រាន្តឆ្នាំថ្មី អាចវិលត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញដោយឥតគិតថ្លៃ នៅចន្លោះថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ពោលគឺមិនចាំបាច់ត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ។

ជាទូទៅ ពិធីបុណ្យចូលឆ្នាំ ឬ សង្ក្រាន្ត ត្រូវ បាន ប្រារព្ធ ពី ថ្ងៃ ទី១៣ដល់ទី១៥ ខែ មេសា ជា រៀង រាល់ ឆ្នាំ ខណៈពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធនៅប្រទេសក្បែរខាងគ្នាមួយចំនួនដូចជា៖ កម្ពុជា, កម្ពុជាក្រោម(វៀតណាម), ថៃ, ឡាវ, និងមីយ៉ាន់ម៉ា ប៉ុន្តែមានទម្រង់ខុសគ្នាបន្តិចបបន្តួច។ ដូច្នេះ ដើម្បីសម្រួលដល់បងប្អូនពលករខ្មែរ និងប្រទេសក្បែរខាង រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រ៉ាត់ឆាគីតប្រាកាន បានប្រកាសថា ការលើកលែងលិខិតអនុញ្ញាតឱ្យចូលធ្វើការវិញដោយឥតគិតថ្លៃនេះ ក្នុងគោលបំណងធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលសម្រាប់កម្មករមកពីប្រទេសជិតខាង និងកាត់បន្ថយការចំណាយរបស់ពួកគេ ក្នុងរដូវបុណ្យចូលឆ្នាំ។

ជាក់ស្តែង លោកបានសង្កត់ធ្ងន់ថា៖«ពលករចំណាកស្រុកមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចថៃ។ ការលើកលែងនេះត្រូវបានចាត់ទុកថា ជាអំណោយដ៏សមស្រប ដែលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ជាមួយនឹងគុណតម្លៃការងារកាន់តែប្រសើរឡើង»។

គួរជម្រាបថា ការលើកលែងនេះ អនុវត្តចំពោះតែអ្នកកាន់លិខិតឆ្លងដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានទិដ្ឋាកាពលករស្របច្បាប់តែប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី១៥ ខែឧសភា ដើម្បីបំពេញការងារជាធម្មតាវិញ។ ការលើកលែងនេះ ក៏អនុវត្តចំពោះកូនចៅរបស់បងប្អូនពលករចំណាកស្រុក ក្រោមអាយុ១៨ឆ្នាំផងដែរ។

អគ្គនាយកនៃនាយកដ្ឋានការងារ លោក សុមឆៃ មរកតស្រីវ៉ាន់ បានរំលឹកឡើងវិញថា ពលករចំណាកស្រុកមិនគួរស្នាក់នៅផ្ទះ ឬស្រុកកំំណើតលើសពីរយៈពេលកំណត់នោះទេ។

ជាចុងក្រោយ លោកបញ្ជាក់ថា នាយកដ្ឋានរបស់លោកនឹងផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយនេះ និងគោលការណ៍ណែនាំពាក់ព័ន្ធដល់ពលករចំណាកស្រុកទាំងអស់ ក៏ដូចជាស្នើសុំកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការអនុវត្តតាមកាលកំណត់ ដើម្បីជៀសវាងការប៉ះពាល់ដល់ស្ថានភាពការងាររបស់ពួកគេនៅក្នុងប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង