**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន


ម៉ានីល៖ វិមានប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមីនានេះថាអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃាត់ហើយពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកនេះ (ថ្ងៃអង្គារ ទី១១ ខែមីនា) ប៉ូលិស Interpol Manila ទទួលបានសេចក្ដីចម្លងនៃដីកាចាប់ខ្លួន ពី ICC… ហើយខណៈពេលនេះ លោក (Duterte) កំពុងស្ថិតក្រោមការឃុំខ្លួនដោយអាជ្ញាធរ»។
ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង កាលពីថ្ងៃចន្ទ លោក Duterte សង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភា របស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។
ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជាខ្ញុំធ្វើវា? តើសម្រាប់ខ្លួនខ្ញុំផ្ទាល់? សម្រាប់គ្រួសារខ្ញុំឬ? គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ។ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដោយសុខសាន្ត សម្រាប់ប្រជាជនហ្វីលីពីន»។
ការិយាល័យរបស់លោក Ferdinand Marcos Jr ដែលជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បានច្រានចោលការសង្ស័យថា លោក Duterte អាចនឹងគេចវេះពីច្បាប់ តាមរយៈការធ្វើទស្សនកិច្ច មកកាន់ទីក្រុងហុងកុងរបស់ចិន ដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញារបស់​តុលាការ ICC។
គួរបញ្ជាក់ថា សង្រ្គាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយដ៏សំខាន់បំផុត ដែលបានជួយឱ្យលោក Duterte ឡើង​កាន់អំណាចជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦។ លោក Duterte បានដកហ្វីលីពីនដោយឯកតោភាគី ចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ២០១៩ នៅពេលដែលតុលាការអន្តរជាតិនេះ ចាប់ផ្តើមពិនិត្យមើលជាលើកដំបូងលើ​ការចោទប្រកាន់ អំពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្រៅច្បាប់ អំឡុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង