**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»

ឲ្យកូនចៅជិះម៉ូតូទៅរៀនមិនពាក់មួកសុវត្ថិភាព ដើរបញ្ច្រាស់ការអប់រំ ហើយដំណឹងរន្ធត់អាចធ្លាក់លើអ្នក!

ភ្នំពេញ៖ នៅពេលដែលសិស្សានុសិស្សជិះម៉ូតូទៅសាលាមិនរៀនដោយពាក់មួកសុវត្ថិភាព មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរបញ្ច្រាស់ទស្សនៈអប់រំ ពោលគឺប្រៀបបាននឹងការបណ្តុះទម្លាប់អវិជ្ជមានដល់កូនចៅមិនចេះគោរពច្បាប់តាំងពីពួកគេទៅទទួលការអប់រំ ហើយថ្ងៃណាមួយអ្នកទទួលទូរសព្ទប្រាប់ដំណឹងរន្ធត់ អាចជារូបអ្នកក៏ថាបាន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។

លោកបណ្ឌិតបានបន្ថែមថា ការជិះម៉ូតូទៅរៀនដោយមិនពាក់មួកសុវត្ថិភាព គឺជាការមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ហើយទង្វើនេះ មិនសមទំនងទាល់តែសោះ ដោយសារម្យ៉ាងពួកគេកំពុងស្ថិតក្នុងអំឡុងពេលទទួលការអប់រំ និងម្យ៉ាងទៀត ឪពុកម្ដាយដែលមានលទ្ធភាពទិញម៉ូតូឱ្យកូនជិះទៅរៀន បែរជាគ្មានលទ្ធភាពទិញមួកសុវត្ថិភាពឱ្យកូនពាក់ ឬមិនអាចណែនាំឱ្យកូនមានទម្លាប់គោរពច្បាប់ និងការពារសុវត្ថិភាព ខណៈករណីអ្នកដំណើរស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើតមានរៀងរាល់ថ្ងៃ។

លោកបណ្ឌិត បានបន្ថែមថាក្នុងន័យដើមថា«ពួកគេនឹងក្លាយជាអ្នកធ្វើដំណើរដ៏មមាញឹកនៅពេលទៅរៀនសាកលវិទ្យាល័យ និងធ្វើការ។ តើពួកគេអាចនឹងគោរពច្បាប់ចរាចរណ៍បានល្អទេ បើពួកគេមានទម្លាប់មិនគោរពច្បាប់ពីនៅរៀនទៅហើយនោះ? ម្យ៉ាងទៀត តើមេរៀនដែលបញ្ជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្មវិធីសិក្សា នឹងទៅជាបែបណា បើពួកគេជាសិស្សមិនបានចូលរួមអនុវត្តផង? ដូច្នេះខ្ញុំយល់ថាទម្លាប់បែបនេះគួរកុំឱ្យមានតទៀត យើងត្រូវរួមគ្នាបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តាំងពីពេលនេះទៅ ហើយការចូលរួមពីឪពុកម្ដាយសំខាន់ណាស់»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០៤ កម្ពុជាមានជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥០៩នាក់ របួស៣៧២០នាក់ ក្នុងនោះរបួសធ្ងន់ជាង២២០០នាក់។ ក្នុងចំណោមនោះ អ្នកជិះម៉ូតូនៅតែមានអត្រាគ្រោះថ្នាក់ដល់ស្លាប់ខ្ពស់ ពោលគឺមានរហូតដល់១២០៦នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ស្មើនឹង៨០%។ ជាការកត់សម្គាល់ ក្នុងចំណោមអ្នកស្លាប់១២០៦នាក់នោះ អ្នកមិនពាក់មួកសុវត្ថិភាព មាន៨០៧នាក់ ស្មើនឹង៦៧%៕

អត្ថបទដែលជាប់ទាក់ទង