**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖មើលពីភាពនឹងនរនិងជំនឿចិត្តតាមរយៈកំណើន៥ភាគរយ

កាលពីថ្ងៃទី៥ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ២០២៥ដែលរដ្ឋាភិបាលចិនបានដាក់ជូនសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នអំណាចកំពូលរបស់ចិនពិនិត្យពិភាក្សា បានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។ អ្វីដែលត្រូវគេយកចិត្តទុកដាក់បំផុតគឺចិនបានកំណត់គោលដៅរំពឹងទុកសម្រាប់កំណើន GDP គឺប្រហែល៥ភាគរយ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងឱ្យដឹងថា គោលដៅនេះគឺសមស្របនឹងការប៉ាន់ប្រមាណក្នុងទីផ្សារ ហើយបានរក្សាបាននូវភាពដូចគ្នាជាមួយនឹងរយៈពេលពីរឆ្នាំកន្លងទៅនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការលំនឹងឱកាសការងារ បង្ការហានិភ័យនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ព្រមពេលជាមួយគ្នានេះ ក៏បានបម្រើដល់គោលដៅអភិវឌ្ឍន៍រយៈពេលមធ្យមនិងវែងដែរ ។
តើត្រូវវាយតម្លៃយ៉ាងណាចំពោះ “គោលដៅប្រហែល៥ភាគរយ”នេះ? គឺត្រូវមើលពីផ្នែកទិន្នន័យផង ហើយក៏ត្រូវមើលពីផ្នែកខ្លឹមសារផងដែរ ។
នៅឆ្នាំ២០២៤ដែលទើបកន្លងទៅនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនឡើង៥ភាគរយ ល្បឿនកំណើនកាន់ឋានៈឈានមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែចិននៅតែកំណត់គោលដៅកំណើនប្រហែល៥ភាគរយដដែល ។ នេះបានបង្ហាញពីអាកប្បកិរិយាតស៊ូព្យាយាមរបស់ចិន គឺជាសក្សីនៃជំនឿចិត្តនិងកម្លាំងជាក់ស្តែងនៃសេដ្ឋកិច្ចចិន ហើយក៏បំពេញបន្ថែមជំនឿចិត្តនិងកម្លាំងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែរ ។
អត្ថន័យនៃ “ប្រហែល៥ភាគរយ”នេះក៏បានបង្ហាញឱ្យឃើញនៅត្រង់ការងារនីមួយៗនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនដែរ ។ ក្នុងភារកិច្ចការងារធំៗចំនួន១០ដែលរដ្ឋាភិបាលចិនបានដាក់ចេញនៅឆ្នាំនេះ អ្វីដែលកាន់លំដាប់ថ្នាក់ទីមួយគឺការជំរុញការប្រើប្រាស់ដោយពេញទំហឹង លើកកម្ពស់ផលចំណេញនៃការវិនិយោគនិងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ។ រីឯការជំរុញការប្រើប្រាស់គឺជាភារកិច្ចសំខាន់បំផុតក្នុងការពង្រីកតម្រូវការផ្ទៃក្នុងនិងធ្វើឱ្យវដ្ដវិលជុំធំក្នុងស្រុកកាន់តែខ្លាំងក្លា ។
មិនត្រឹមតែប៉ុណ្ណោះទេ អត្ថន័យនៃ“ប្រហែល៥ភាគរយ”ក៏បានបង្ហាញលើពាក្យ “វៃឆ្លាត”ដែរ ។ ក្នុងបញ្ជីឈ្មោះនៃ “រោងចក្រជឿនលឿនបំផុត”(Lighthouse Network)មួយក្រុមថ្មីដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសកាលពីខែតុលាឆ្នាំ២០២៤ មានសហគ្រាសផលិតកម្មចំនួន២២ចូលរួម ក្នុងនោះ រោងចក្រមកពីប្រទេសចិនមានចំនួនជិត៦០ភាគរយ ។ពេលថ្មីៗកន្លងទៅនេះ DeepSeek ដែលជាកម្មវិធីខាងបញ្ញាសិប្បនិម្មិតរបស់ចិនមានភាពសន្ទុះខ្លាំងក្លា ដែលនាំឱ្យពិភពលោកឃើញលក្ខណៈច្នៃប្រឌិតថ្មីនិងភាពបរិយាប័ន្នរបស់ចិនក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងជាច្រើនលើកអំពីការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត រួមមានទាំងគាំទ្រការប្រើប្រាស់យ៉ាងទូលំទូលាយនូវម៉ូដែលធំ និងអភិវឌ្ឍយ៉ាងពេញទំហឹងនូវរថយន្តថាមពលថ្មីក្នុងបណ្តាញឆ្លាតវៃ ទូរស័ព្ទដៃនិងកុំព្យូទ័របញ្ញាសិប្បនិម្មិតនិងមនុស្សយន្តវៃឆ្លាតជាដើម ។
បើនិយាយចំពោះប្រទេសចិន ឆ្នាំ២០២៥ជាឆ្នាំគន្លឹះមួយទៀត ព្រោះថា “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”ជិតនឹងបញ្ចប់ ហើយ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”នឹងចាប់ផ្តើមរៀបចំ ។ ភារកិច្ចគឺធ្ងន់ណាស់ បើចង់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ផ្នែកគឺមិនងាយទេ ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ។ ប៉ុន្តែការអភិវឌ្ឍរបស់ចិនគ្មានឧបសគ្គណាដែលមិនអាចឆ្លងផុតបានឡើយ បូកសរុបលក្ខខណ្ឌនានាអាចឃើញថា ចិនពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅកំណើននៅឆ្នាំនេះ ៕

អត្ថបទដែលជាប់ទាក់ទង