**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តព្រៃវែង ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរ ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ ជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងកាន់តែល្អ។ ឯកឧត្ដមអភិបាលខេត្តលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារការបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈ។ រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។

ឯកឧត្ដមបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីធានា សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្នាក់នៅប្រកបដោយសុវត្ថិភាពខ្ពស់។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងមក និងសូមឲ្យខិតខំនៅការងារនេះបន្តទៀត។

ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង