**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាជិកសភាបក្សប្រឆាំងកំពូលថៃ៖ កិច្ចខិតខំប្រឹងប្រែងកំពុងបន្តផ្តោតលើការបង្ក្រាបប្រតិបត្តិការឆបោក តាមព្រំដែនថៃ-មីយ៉ាន់ម៉ា អាចសង្គ្រោះមនុស្សមួយចំនួនតូចប៉ុណ្ណោះ

បាងកក៖ សមាជិកសភាបក្សប្រឆាំងកំពូលថៃ លោក រាំងស៊ីម៉ាន រ៉ូម បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តផ្តោតលើការបង្ក្រាបប្រតិបត្តិការឆបោកនៅតាមព្រំដែនប្រទេសថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា អាចសង្គ្រោះមនុស្សមួយចំនួនតូចប៉ុណ្ណោះ ខណៈលោកអំពាវនាវឱ្យមានវិធានការទូលំទូលាយបន្ថែមទៀត ដើម្បីលុបបំបាត់ឧស្សាហកម្មខុសច្បាប់ដែលកំពុងរីកចម្រើននេះ។

ថៃ ដោយមានការគាំទ្រពីប្រទេសចិន កំពុងជំរុញឱ្យរុះរើមជ្ឈមណ្ឌលឆបោកនៅក្នុងតំបន់ម្យ៉ាវ៉ាឌី Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា ជាផ្នែកនៃបណ្តាញប្រតិបត្តិការខុសច្បាប់ និងទទួលបានប្រាក់ចំណេញខ្ពស់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយមនុស្សរាប់សែននាក់ ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបើយោងតាមអង្គការសហប្រជាជាតិ។ លោក រាំងស៊ីម៉ាន ប្រធានគណៈកម្មាធិការរបស់សភា ស្តីពីសន្តិសុខជាតិ និងកិច្ចការព្រំដែន បានលើកឡើងថា មនុស្ស៣សែននាក់កំពុងប្រតិបត្តិការនៅក្នុងបរិវេណឆបោកក្នុងតំបន់ម្យ៉ាវ៉ាឌី ក្នុងនោះតិចជាង១ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ។

នៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា បញ្ហាមជ្ឈមណ្ឌលឆបោក គឺជាបញ្ហាបន្ទាន់ដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយ។ មជ្ឈមណ្ឌលឆបោកនៅជុំវិញតំបន់ម្យ៉ាវ៉ាឌី និងទីប្រជុំជនព្រំដែនផ្សេងទៀត បានដំណើរការអស់ជាច្រើនឆ្នាំ។ ថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈ ទៅកាន់តំបន់ព្រំដែនមួយចំនួន រួមទាំងតំបន់ម្យ៉ាវ៉ាឌី។ ជនបរទេសជាង៧០០០នាក់ ភាគច្រើនមកពីប្រទេសចិន កំពុងរង់ចាំធ្វើដំណើរពីតំបន់ម្យ៉ាវ៉ាឌី ទៅកាន់ប្រទេសថៃ ខណៈពេលរាជធានីបាងកកកំពុងសម្របសម្រួលជាមួយស្ថានទូតជាច្រើន ដើម្បីសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។

យ៉ាងណាមិញ ​បើ​តាម​លោក រាំងស៊ីម៉ាន ​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​ប្រឆាំង ​អាជ្ញាធរ​ថៃ​មិន​ទាន់ចាប់បានមេខ្លោង​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​នោះទេ។ អ្នកទាំងនោះរួមមាន៖ វរសេនីយ៍ឯក សៀវ ឈិតធូ (Saw Chit Thu) ជាមេទ័ពមីយ៉ាន់ម៉ាដែលគ្រប់គ្រងតំបន់ជុំវិញម្យ៉ាវ៉ាឌី។ លោក រាំងស៊ីម៉ាន សង្ស័យថា មានទំនាក់ទំនងរវាងលោក សៀវ ឈិតធូ ដែលដឹកនាំកងទ័ពជាតិការ៉ែន(Karen) និងមន្ត្រីថៃ។ លោក​សង្កត់ធ្ងន់ថា​៖«​ដល់​ពេល​ហើយ ​ដើម្បី​បញ្ឈប់​អំពើ​ពុករលួយ​នៅ​ប្រទេស​ថៃ​»៕

អត្ថបទដែលជាប់ទាក់ទង