**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌា សន្សាខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំឡើង

ភ្នំពេញ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យាថា នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមនឹងខិតខំបំពេញបេសកកម្មការទូតឱ្យសកម្មនិងអស់ពីបេះដូង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង នៅក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។

ក្នុងជំនួបពិភាក្សានៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ដែលត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជានិងឥណ្ឌាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២មកម្លេះ ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅពេលកម្ពុជាជួបសង្រ្គាម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ឥណ្ឌាជាប្រទេសដំបូងគេ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា។ ក្រោយរបបខ្មែរក្រហមបានដួលរលំ គឺនៅក្នុងឆ្នាំ១៩៨១ សម្តេចក៏បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបានជាមួយថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ ឯកឧត្តមនាពេលនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី កម្ពុជា-ឥណ្ឌា បានឈានចូលដល់ខួបលើកទី៧៣ឆ្នាំ។ ទំនាក់ទំនងដែលឈរលើភាពស្មោះត្រង់ បើកចំហ ជឿជាក់គ្នាទៅវិញទៅមក បានរីកចម្រើនឈានឡើងជាលំដាប់ស្ទើរគ្រប់វិស័យ និងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនប្រជាជាតិទាំងសងខាង ព្រមទំាំងរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារក្នុងឱកាសនេះ។

ឯកឧត្តមបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃពីភាពស្រស់ស្អាតនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តមបានសម្តែងការស្ញប់ស្ញែងនូវវប្បធម៌ដ៏សម្បូរបែប ចំណាស់និងរុងរឿងរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជានិងឥណ្ឌាមានលក្ខណៈស្រដៀងគ្នាជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះពលីកម្មបម្រើប្រទេសជាតិរបស់សម្តេចប្រធានរដ្ឋសភា ដែលមានតំាងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងពីកិច្ចខិតខំនៅក្នុងការពង្រឹងទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការធ្វើការជាមួយក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ក៏ដូចជា ជាមួយអគ្គលេខាធិការដ្ឋានដ្ឋសភា។ ឥណ្ឌាបានប្រកាសពីការផ្តល់ការគំាទ្រដល់ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលជំនាញជូនមន្រ្តីអគ្គលេខាធិការដ្ឋានសភានិងការជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅកមក។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀត។ ចំពោះវិស័យពាណិជ្ជកម្មនិងទេសចរណ៍វិញ ឯកឧត្តមបានបញ្ជាក់ថា ឆាប់ៗនេះ នឹងមានជើងហោះហើរត្រង់ដោយយន្តហោះរបស់ឥណ្ឌា ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាបតែម្តង។

សម្តេចបានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌាដែលបានជួយគំាទ្រដល់កម្ពុជារហូតមក រាប់តំាងពីការស្វែងរកសន្តិភាពនៅឆ្នាំ១៩៩១ ជាដើម។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈនិងទឹកចិត្តមោះមុត របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ។

សម្តេចបានលើកឡើងថា ឥណ្ឌាជាប្រទេសធំ មានប្រជាពលរដ្ឋច្រើន មានការរីកចម្រើនខាងបច្ចេកវិទ្យា សុខាភិបាល ដែលសុទ្ធសឹងជាវិស័យមានសក្តានុពលនៅក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងការផ្តល់ផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងនោះ មានការកែលម្អបទដ្ឋានគតិយុត្ត ការកែសម្រួលនីតិវិធីពន្ធគយ ភាពរឹងមាំនៃវិស័យរដ្ឋនិងឯកជន និងទីតាំងយុទ្ធសាស្រ្ត ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាដើម។

សម្តេចមានជំនឿមុតមាំថា អ្នកវិនិយោគនិងអ្នកទេសចររបស់ប្រទេសឥណ្ឌានឹងមកកម្ពុជាកាន់តែច្រើន នៅពេលជើងហោះហើរត្រង់រវាងប្រទេសទំាងពីរកាន់តែសកម្មនោះ ៕

អត្ថបទដែលជាប់ទាក់ទង