**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ថាប្លុកអាស៊ីអាគ្នេយ៍ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយអាមេរិក ដើម្បីឱ្យប្រទេសសមាជិកអាចបង្ហាញទស្សនៈ លើផែនការពន្ធរបស់អាមេរិក

គូឡាឡាំពួ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈថា ប្លុកអាស៊ីអាគ្នេយ៍អាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិក ដើម្បីឱ្យប្រទេសជាសមាជិកអាចបង្ហាញទស្សនៈរបស់ពួកគេ លើផែនការពន្ធរបស់មហាអំណាចសេដ្ឋកិច្ចទី១លើសាកលលោកនេះ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធប្រហែល២៥ភាគរយលើការនាំចូលរថយន្ត semiconductor និងឱសថ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ប្រាប់សភាថា ពន្ធគយបែបនេះនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ី ដោយសារផលិតផលអគ្គិសនី និងអេឡិចត្រូនិកបង្កើតបាន៦០ភាគរយនៃពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ លោក​បន្ត​ថា៖«នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ ប្រសិន​បើ​យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ក្នុង​ពេល​ឆាប់​ៗ​​ទេ»។ លោក​បាន​បន្ថែម​ថា អាស៊ាន​គ្រោង​នឹង​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ពិសេស​មួយ ​ដើម្បី​ជជែកជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិកអំពីបញ្ហាពន្ធ។ លោកបន្តថា៖«យើង​ត្រូវ​ធ្វើ​ការ​ពិភាក្សា​អំពី​របៀប​ផ្ដល់​ទស្សនៈ​ពី​ប្រទេស​អាស៊ាន​ ដើម្បី​ធានា​ថា​ ពន្ធ​ដែល​បាន​ស្នើ​ឡើង​មិន​ដាក់​បន្ទុក​ដល់​យើង»។

គួរបញ្ជាក់ថា ម៉ាឡេស៊ីគឺជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៥។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ពាណិជ្ជកម្មទំនិញអាម៉េរិកជាមួយម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៨០,២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយឱនភាពពាណិជ្ជកម្មទំនិញអាម៉េរិកជាមួយម៉ាឡេស៊ីមានចំនួន ២៤,៨ពាន់លានដុល្លារកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង