**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក បញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន និងអឺរ៉ុប នឹងបង្ហាញវត្តមានក្នុងការចរចាពិតប្រាកដដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

វ៉ាស៊ីនតោន៖ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីថ្ងៃអាទិត្យទី១៦កុម្ភៈ បានបញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន និងអឺរ៉ុប នឹងបង្ហាញវត្តមានក្នុងការចរចាពិតប្រាកដដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ខណៈកិច្ចពិភាក្សារបស់មន្ត្រីជាន់ខ្ពស់អាម៉េរិកជាមួយសមភាគីរុស្ស៊ីក្នុងសប្តាហ៍នេះ គឺជាឱកាសមួយដើម្បីវាយតម្លៃចំណាប់អារម្ម ណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះសន្តិភាព។

អ្នកការទូតកំពូលរបស់អាម៉េរិក បានច្រានចោលការព្រួយបារម្ភរបស់អឺរ៉ុប ចំពោះអវត្តមានក្នុងកិច្ចចរចាដំបូងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនាប៉ុន្មានថ្ងៃខាងមុខ។ នៅក្នុងបទសម្ភាស លោក រូប៊ីអូ បាននិយាយថា ដំណើរការចរចាពិតប្រាកដមិនទាន់ចាប់ផ្តើមទេ ហើយប្រសិនបើការចរចាអភិវឌ្ឍបន្តទៀត អ៊ុយក្រែន និងប្រទេសអឺរ៉ុបផ្សេងទៀត នឹងត្រូវបានអញ្ជើញឱ្យចូលរួម។

លោក រូប៊ីអូ និយាយថា៖«ប្រធានាធិបតី ត្រាំ បាននិយាយទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន ហើយនៅក្នុងនោះ លោក ពូទីន បានសម្ដែងចំណាប់អារម្មណ៍ចំពោះសន្តិភាព ហើយមេដឹកនាំរុស្ស៊ីបានសម្ដែងនូវបំណងចង់ឃើញការបញ្ចប់ជម្លោះនេះក្នុងរបៀបមួយដែលស្ថិតស្ថេរ និងការពារអធិបតេយ្យភាពអ៊ុយក្រែន»។

កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីអាម៉េរិកបានប្រគល់កម្រងសំណួរមួយទៅកាន់មន្ត្រីអឺរ៉ុប ដោយចោទសួរថា៖ តើមានទាហានប៉ុន្មាននាក់ ដែលពួកគេអាចចូលរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី? ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុបនៅថ្ងៃចន្ទសម្រាប់កិច្ចប្រជុំកំពូលបន្ទាន់មួយ ស្តីពីសង្រ្គាមអ៊ុយក្រែន។

គួរជម្រាបថា បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិក លោក ស្ទីវ វិតខហ្វ (Steve Witkoff) និងទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វ៉ាល់ស៍ (Mike Waltz) បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីល្ងាចថ្ងៃអាទិត្យ។ លោក រូប៊ីអូ ក៏នឹងទៅប្រទេសអារ៉ាប៊ីសាអូឌីតដែរ។ សមាសភាព គណៈប្រតិភូ រុស្ស៊ី មិន ទាន់ ត្រូវ បានសម្រេច នៅ ឡើយ ទេ។

កិច្ចពិភាក្សាដែលបានគ្រោងទុកនៅអារ៉ាប៊ីសាអូឌីត ធ្វើឡើងស្របពេលសហរដ្ឋអាម៉េរិកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋធានីកៀវ ដើម្បីអនុញ្ញាតឱ្យមានការវិនិយោគរបស់អាម៉េរិកលើធនធានធម្មជាតិដ៏សម្បូរបែបរបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចោទសួរថា តើរ៉ែនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី នឹងត្រូវបានផ្តល់ឱ្យលោក ពូទីន ដែរឬទេ? លោក ត្រាំ បានសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន ហើយអះអាងថា មេដឹកនាំរុស្ស៊ីចង់បានសន្តិភាព លោកនិយាយថា លោកមានទំនុកចិត្តថា លោក ពូទីន នឹងមិនចង់គ្រប់គ្រងអ៊ុយក្រែនទាំងស្រុងនោះទេ។ លោកបន្ថែមថា លោក ហ្សេឡេនស្គី នឹងចូលរួមក្នុងការសន្ទនាដើម្បីបញ្ចប់ជម្លោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី១២កុម្ភៈ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា ទាំងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បង្ហាញពីបំណងចង់បានសន្តិភាពក្នុងការហៅទូរសព្ទដាច់ដោយឡែកពីគ្នា៕

អត្ថបទដែលជាប់ទាក់ទង