**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក

ថៃកំពុងកំណត់គោលដៅដើម្បីរលាស់ខ្លួនក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងពិភពលោក

 

បាងកក៖ ថៃកំពុងកំណត់គោលដៅដើម្បីរលាស់ខ្លួនក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងពិភពលោក ជាមួយនឹងផែនការសាងសង់ឧស្សាហកម្មកាស៊ីណូ ដែលបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ ជាពិសេសនឹងអាចក្លាយជាអន្ទាក់ទាក់ទាញការវិនិយោគអាជីវកម្មធំៗ និងជំរុញកំណើននៃវិស័យទេសចរណ៍។

លោក ហ្វ្រេឌ្រីក ហ្គូស៊ីន (Fredric Gushin) នៃក្រុមហ៊ុនប្រឹក្សាយោបល់ Spectrum Gaming Group ដែលជួយដឹកដៃសិង្ហបុរីកសាងឧស្សាហកម្មកាស៊ីណូជាប់ចំណាត់ថ្នាក់លេខ៣របស់ពិភពលោក បន្ទាប់ពីម៉ាកាវ និងក្រុងឡាសវេហ្កាស បានលើកឡើងថា៖«ពួកគេចង់ដំណើរការប្រកបដោយតម្លាភាពដែលនឹងរក្សាការវិនិយោគរបស់ពួកគេជាមួយនឹងបទប្បញ្ញត្តិសមស្រប។ នេះ​ជា​ឱកាស​មួយ »។ តាមការប៉ាន់ប្រមាណមួយចំនួនបានបង្ហាញថា ថៃមានសក្ដានុពលក្នុងការវ៉ាដាច់កាស៊ីណូដ៏ល្បីល្បាញរបស់សិង្ហបុរី ដោយការទាក់ទាញឧស្សាហកម្មល្បែងធំដូចជា៖ Las Vegas Sands Corp, MGM Resorts International និង Galaxy Entertainment។

យ៉ាងណា ដើម្បីទាក់ទាញឧស្សាហកម្មល្បែងល្បីឈ្មោះធំៗ អាជ្ញាធរថៃត្រូវដំណើរការអភិវឌ្ឍន៍ និងប្រកួតប្រជែងដោយបើកចំហ និងធ្វើឱ្យមានតម្លាភាពរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ កាលពីខែមុន គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីធ្វើឱ្យល្បែងស៊ីសងស្របច្បាប់នៅកន្លែងកម្សាន្តនានា ជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះ។ របាយការណ៍ស្រាវជ្រាវមួយបានប៉ាន់ប្រមាណកាលពីខែវិច្ឆិកាឆ្នាំមុនថា៖«ប្រាក់ចំណូលសរុបដែលថៃអាចរកបានពីល្បែងស៊ីសង អាចឈានដល់៩,១ពាន់លានដុល្លារ ដែលនឹងធ្វើឱ្យ​ថៃ​នាំមុខ​សិង្ហ​បុរី​»​។

ថៃគ្រោងនឹងសាងសង់កាស៊ីណូក្នុងរាជធានីបាងកក កោះភូកេត និងកន្លែងចំនួនបីផ្សេងទៀត ដែលនឹងក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរក្នុងតំបន់ទាំងនោះ។ ថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន៣៥,៥៥លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង២៦,២៧ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលជិតដល់កំណត់ត្រាមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ចំនួន៣៩,៩លាននាក់ក្នុងឆ្នាំ២០១៩ ដោយបានជួយបង្កើតប្រាក់ចំណូលចំនួន១,៩១ពាន់ពាន់លានបាត ឬស្មើនឹង៥៦ពាន់លានដុល្លារ។ បច្ចុប្បន្ន ថៃបានអនុញ្ញាតឱ្យមានល្បែងស៊ីសង ជាការប្រណាំងសេះ ឆ្នោត ដែលគ្រប់គ្រងដោយរដ្ឋ និងការភ្នាល់លើកីឡាមួយចំនួនដូចជាប្រដាល់ជាដើម។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ សង្ឃឹមថា ផែនការរបស់ខ្លួននឹងទាក់ទាញការវិនិយោគថ្មីយ៉ាងហោចណាស់១០០ពាន់លានបាត ឬស្មើនឹង៣ពាន់លានដុល្លារ សម្រាប់ការជំរុញប្រចាំឆ្នាំដល់ភ្ញៀវបរទេសពី៥ទៅ១០ភាគរយ ដែលជួយបង្កើតប្រាក់ចំណូលជាង១២ពាន់លានបាតក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង