**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មហាសេដ្ឋី មីឆែល ប្លូមប៊ឺក ប្រកាសថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស

វ៉ាស៊ីនតោន៖ មហាសេដ្ឋី មីឆែល ប្លូមប៊ឺក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ (អ.ស.ប.) បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីសជាលើកទីពីរ។

អន្តរាគមន៍របស់លោក ប្លូមប៊ឺក មានគោលបំណងធានាឱ្យអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ថា UNFCCC នៅតែទទួលបានមូលនិធិយ៉ាងពេញលេញ បើទោះបីជាសហរដ្ឋអាម៉េរិកបញ្ឈប់ការរួមចំណែករបស់ខ្លួនក៏ដោយ។ជាធម្មតា រដ្ឋធានីវ៉ាស៊ីនតោនផ្តល់២២ភាគរយនៃថវិកាសរុប ខណៈការចំណាយប្រតិបត្តិការរបស់ UNFCCC សម្រាប់ឆ្នាំ២០២៤-២០២៥ ត្រូវបានព្យាករថាមានចំនួនដល់ទៅ៩៦,៥លានដុល្លារ។

លេខាធិការដ្ឋាន មានភារកិច្ចគាំទ្រការឆ្លើយតបជាសាកល ចំពោះការគំរាមកំហែងអាកាសធាតុ និងរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា។ លោក ប្លូមប៊ឺក ជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីមហិច្ឆតា និងដំណោះស្រាយអាកាសធាតុ។

នេះ ជា លើក ទី ពីរ ដែលលោក ប្លូមប៊ឺក អតីត អភិបាលក្រុង ញូវយ៉ក បាន ឈាន ជើង ចូល ទៅ បំពេញ ចន្លោះ ដែល បន្សល់ ទុក ដោយ ការ ផ្តាច់ខ្លួន របស់ សហព័ន្ធ អាម៉េរិក។ នៅឆ្នាំ២០១៧ បន្ទាប់ពីការដកខ្លួនជាលើកដំបូងរបស់រដ្ឋបាលរបស់លោក ត្រាំ ពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស លោក ប្លូមប៊ឺក បានសន្យាទឹកប្រាក់ប្រមាណ១៥លានដុល្លារអាម៉េរិក ដើម្បីគាំទ្រ UNFCCC។

លោកក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើម«ការសន្យារបស់អាម៉េរិក» ដើម្បីតាមដាន និងរាយការណ៍ពីការប្តេជ្ញាចិត្តលើបញ្ហាអាកាសធាតុរបស់សហរដ្ឋអាម៉េរិក ដោយធានាថា ពិភពលោកអាចតាមដានវឌ្ឍនភាពរបស់សហរដ្ឋអាម៉េរិក។

លោក ស៊ីម៉ុន ស្ទីល (Simon Stiell) ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា៖«ការរួមចំណែកបែបនេះ មានសារសំខាន់ក្នុងការធ្វើឱ្យលេខាធិការដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ជួយដល់ប្រទេសនានា ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស»។

ជាមួយគ្នានោះ លោកស្រី ឡូរ៉ែន ធូប៊ីណា (Laurence Tubiana) ស្ថាបត្យករ នៃកិច្ចព្រមព្រៀងអាកាសធាតុរដ្ឋធានីប៉ារីស បាននិយាយថា៖«ការបរិច្ចាគដ៏សប្បុរសរបស់លោក ប្លូមប៊ឺក និងអនុញ្ញាតឱ្យពិភពលោករក្សាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមជាមូលដ្ឋានរបស់យើង ដែលគ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងបានឡើយ»។

គួររំឭកថា លោក ត្រាំ កាលពីថ្ងៃចន្ទបានប្រកាសពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងរដ្ឋធានីប៉ារីស ដែលគ្រប់គ្រងដោយស្ថាប័នប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ប្រមូលផ្តុំប្រទេសស្ទើរតែទាំងអស់នៃពិភពលោក ហើយមានបំណងរក្សាការកើនឡើងសីតុណ្ហភាពជាមធ្យមពិភពលោក ក្រោមកម្រិតជាក់លាក់មួយ។

លោកប្រធានាធិបតីក៏បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក ដែលរដ្ឋធានីវ៉ាស៊ីនតោនបានរួមចំណែក១៦ ,៣ភាគរយនៃការចំណាយសរុបចំនួន៧,៨៩ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២-២០២៣៕

អត្ថបទដែលជាប់ទាក់ទង