**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកំពង់ចាមជំរុញ ឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស

ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាត
បូកសរុបការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៣ ខែមករាឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រជាំការលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖

ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង និងមាតាអាណាព្យាបាលសិស្ស ដែលជាដើមចមនៃការបង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលចេញពីសាលារបស់ខ្លួន ហើយត្រូវកំណត់មុខសញ្ញាសិស្សានុសិស្សគេចវេះម៉ោងសិក្សាទៅប្រមូលផ្តុំ ប្រើប្រាស់បារីអេឡិចត្រូនិច ហ្គេមនៅតាមតូបកាហ្វេ នៅតាមម៉ាត ជាដើម និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ ឪពុក ម្តាយ អាណាព្យាបាល ឱ្យបន្តខិតខំអប់រំទូន្មានប្រដៅកូនចៅ ព្រោះថាកិច្ចការងារនេះត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ។

ទី២ ៖ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សឱ្យបានជាប់ជាប្រចាំ និងត្រូវបន្តសហការជាមួយអាជ្ញាធមូលដ្ឋាន ក្នុងការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់ស្រទាប់សិស្សានុសិស្សមានលក្ខណៈបុរេសកម្ម និងគ្រប់សាលារៀនទាំងរដ្ឋ និងឯកជន។

ទី៣ ៖ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សឱ្យបានជាប់ជាប្រចាំ តាមរយៈមិត្តអប់រំមិត្ដ ក្រុមប្រឹក្សាកុមារ គ្រូបន្ទប់ថ្នាក់ និងគណៈគ្រប់គ្រងសាលា ដោយត្រូវបញ្ជួនសារខ្លីៗ ដល់សិស្សានុសិស្ស អាណាព្យបាលដែលមករង់ចាំសិស្សានុសិស្ស មុនពេលចាកចេញពីសាលារៀន រួមមាន៖ ត្រូវពាក់មួកសុវត្ថិភាព កុំបើកបរលឿនក្នុងទីក្រុង ទីប្រជុំជន ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ជិះប្រកាន់ស្តាំ និងគោរពសិទ្ធអាទិភាពក្នុងពេលបើកបរ។ល។ ៕

អត្ថបទដែលជាប់ទាក់ទង