**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អាជ្ញាធរខេត្ត ចុះពិនិត្យដល់ទីតាំងដីស្រែ ដើម្បីជួយរកប្រភពទឹកអន្តរាគមន៍លើបញ្ហាខ្វះខាតទឹក សម្រាប់ធ្វើស្រែចំការជាង ២០០០ហិកតា នៅឃុំចំនួន៣ ក្នុងស្រុកស្អាង

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល
បានដឹកនាំក្រុមការងារលេខាធិកាដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកពិនិត្យដល់ទីតាំងដីស្រែ ដើម្បីជួយស្វែងរកប្រភពទឹកអន្តរាគមន៍លើបញ្ហាខ្វះខាតទឹក សម្រាប់ធ្វើស្រែចំការ ចំនួនជាង ២០០០ ហិកតា ស្ថិតនៅឃុំក្រាំងយ៉ូវ ឃុំស្រែអំបិល និងឃុំកោះខែល ស្រុកស្អាង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាកសិករ ព្រមទាំងបានពិនិត្យដោយផ្ទាល់ជាមួយប្រជាកសិករ ទៅតាមទីតាំងជាក់ស្តែងចំនួន ៧ទីតាំង រួមមានទីតាំងដាក់ម៉ាស៊ីនទឹកបូបយកលុយ ទីតាំងប្រភពទឹកអូលលៃ ទីតាំងប្រភពទឹកអន្តរឃុំ ទីតាំងស្ទឹងតូចជ្រែ ទីតាំងប្រឡាយស្លែងតូច ទីតាំងប្រឡាយ ៩៦ និងប្រឡាយព្រែកជីក រំដោះទឹកពីព្រលានយន្តហោះ ទីតាំងប្រឡាយស្លែងធំ ទីតាំងស្ពានព្រែកគង់ ស្ថានីយ៍បូមទឹកកាវ៉ាក់ និងទីតាំងប្រឡាយអូរអណ្តូង។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ជាដំដោះស្រាយចំពោះមុខនេះគឺអាជ្ញាធរខេត្ត និងជួយស្តារប្រឡាយភ្ជាប់ទៅបឹង ៥០០ ឬបឹងជើងលោង ឲ្យមានប្រភពទឹកធ្លាក់ពីអូរអណ្តូង មកទីតាំងប្រឡាយដើមគរ បន្តរហូតទៅបឹងអូរលលៃ ដើម្បីយកទឹកមកផ្គត់ផ្គង់ដល់ដីស្រែប្រាំង ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ១១៥០ហិកតា។ ដោយឡែកប្រភពទឹកស្ទឹងតូចជ្រៃ ក្រុមការងារសម្រេចស្នើសុំដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះ មានមុខកាត់ ០,៣តឹក ចំនួន ២គ្រឿង ដើម្បីជួយបូមអន្តរាគមន៍ចូលប្រឡាយមេប្រវែង ១,៥គីឡូម៉ែត្រ ដែលភ្ជាប់ប្រឡាយអន្តរឃុំ ប្រវែងប្រមាណ ៥គីឡូម៉ែត្រ សម្រាប់យកទឹកមកផ្គត់ផ្គង់ដល់ដីស្រែប្រាំងទំហំប្រមាណជាង ១០០០ ហិកតា នៅឃុំកោះខែល ឃុំព្រែកអំបិល និងមួយផ្នែកទៀតនៃឃុំក្រាំងយ៉ូវ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឲ្យមានការខាតបង់ ទន្ទឹមនឹងនេះ គួរអនុវត្តតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមលើផែនការលទ្ធភាពក្នុងការស្រោចស្រពស្រូវប្រាំង។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត ត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក ពោលគឺមិនត្រូវទុកឲ្យមានការខូចខាត ដោយសារតែយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ។
ដើម្បីសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ឯកឧត្តម ហាក់ សុខមករា ក៏បានស្នើដល់ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុកស្អាង ត្រូវត្រៀមកិច្ចសហការ ជាមួយស្ថានីយ៍បូមទឹកកាវ៉ាក់ ក្នុងការជួយផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានស្រុកចំនួន ១ គឺស្រុកស្អាង រួមមាន៖ ឃុំក្រាំងយ៉ូវ ឃុំស្រែអំបិល ឃុំកោះខែល មានដីស្រែចំនួនជាង ២០០០ហិកតា ដែលបង្កបង្កើនផលស្រូវប្រភេទ OM 500 (ស្រូវប្រមូលផលក្នុងរយៈពេល ៣ខែ) ដែលអាចនឹងទទួលរងការគំរាមគំហែងពីការកង្វះទឹក ៕

អត្ថបទដែលជាប់ទាក់ទង