**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានាធិបតីអាមេរិក គ្រោងអនុម័តវិធានការដកហូតពន្ធគយរហូតដល់ ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកគ្រោងនឹងអនុម័តវិធានការដកហូតពន្ធគយរហូតដល់ ២៥% លើប្រទេសម៉ិកស៊ិកនិងកាណាដានៅថ្ងៃទី១ ខែកុម្ភៈ ដោយបានរំលឹកឡើងវិញនូវការលើកឡើងរបស់គាត់ថា ប្រទេសជិតខាងទាំងពីរនេះកំពុងអនុញ្ញាតឱ្យមានលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនចូលមកសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ត្រាំ ខណៈឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានថា «យើងកំពុងគិតអំពីការដកហូតពន្ធ ២៥% លើម៉ិកស៊ិក និងកាណាដា ពីព្រោះពួកគេអនុញ្ញាតឱ្យមានមនុស្សយ៉ាងច្រើន» ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា យើងនឹងធ្វើវានៅថ្ងៃទី១ ខែកុម្ភៈ»។

ផែនការរបស់លោក ត្រាំ សម្រាប់ការដកហូតពន្ធគយលើទំនិញរបស់ប្រទេសពីរដែលមានសារៈសំខាន់សម្រាប់ការនាំចូលថាមពល និងរថយន្តរបស់សហរដ្ឋអាមេរិក គំរាមកំហែងឱ្យមានការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលជាកិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងជាការស្នងកិច្ចព្រមព្រៀង Nafta ដែលត្រូវបានចរចាទៅតាមការចង់បានរបស់លោក ត្រាំ ក្នុងអំឡុងពេលកាន់អំណាចអាណត្តិដំបូងរបស់គាត់។ កិច្ចព្រមព្រៀងនេះគ្រប់គ្រងលំហូរពាណិជ្ជកម្មទំនិញ និងសេវាកម្មចំនួន ១,៨ពាន់ពាន់លានដុល្លារ ដោយផ្អែកលើទិន្នន័យឆ្នាំ២០២២។

ទាំងប្រទេសកាណាដានិងម៉ិកស៊ិក បាននិយាយថា ពួកគេនឹងសងសឹកលើទំនិញអាមេរិក ប្រសិនបើលោក ត្រាំ ដកហូតពន្ធគយលើទំនិញរបស់ខ្លួន។ កិច្ចព្រមព្រៀង USMCA នឹងត្រូវបានពិនិត្យមើលឡើងវិញនៅឆ្នាំ២០២៦។

លោក ត្រាំ បាននិយាយដោយត្អូញត្អែរអំពីចរន្តនៃលំហូរចូលថ្នាំញៀនហ្វែនតានីល (fentanyl) និងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកថា៖ «កាណាដាគឺជាអ្នករំលោភបំពានដ៏អាក្រក់បំផុត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង