**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អាស៊ាន៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនគូរៀបចំការបោះឆ្នោតចំពេលមានសង្គ្រាមស៊ីវិលផ្ទុះឡើងកាន់តែខ្លាំងនោះទេ

គូឡាឡាំពួរ៖ កាលពីថ្ងៃអាទិត្យទី១៩ ខែមករា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា ផែនការក្នុងការរៀបចំការបោះឆ្នោតចំពេលមានសង្គ្រាមស៊ីវិលផ្ទុះឡើងកាន់តែខ្លាំងមិនគួរជាអាទិភាពនោះទេ ដោយជំរុញឱ្យរបបយោធាចាប់ផ្តើមការសន្ទនា និងបញ្ចប់អរិភាពជាបន្ទាន់។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការប្រយុទ្ធគ្នា ហើយបានប្រាប់អ្នកតំណាងរបបយោធាអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដោយមិនមានការរារាំង។

លោក ម៉ូហាម៉ាត់ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះឡាំងកាវីថា៖«ម៉ាឡេស៊ីចង់ដឹងថា មីយ៉ាន់ម៉ាកំពុងគិតអ្វី? យើងបានប្រាប់ពួកគេ ថាការបោះឆ្នោតមិនមែនជាអាទិភាពទេ! អាទិភាពនៅពេលនេះ គឺបញ្ឈប់ការបាញ់ប្រហារ»។ បន្ថែមពីនោះ ប្រមុខការទូតម៉ាឡេស៊ី បានលើកឡើងថា៖«យើងចង់ឱ្យប្រទេសមីយ៉ាន់ម៉ាប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីបញ្ឈប់អរិភាព និងមានការសន្ទនា វាសាមញ្ញណាស់។ អ្វី ដែល យើង ចង់ បាន គឺ ជំនួយ មនុស្សធម៌ គ្មាន ការ រារាំង ដែល អាច ទៅ ដល់ដៃប្រជាជន ទាំង អស់ ក្នុង ប្រទេស មីយ៉ាន់ម៉ា»។

លោក ម៉ូហាម៉ាត់ ក៏ បាន សង្កត់ ធ្ងន់ ថា អាស៊ាន គ្មាន ចេតនា ចង់ ដក មីយ៉ាន់ម៉ា ចេញ ពី ប្លុក នេះ ទេ ហើយ ប្លុក នេះ តាំង ចិត្ត ធ្វើ ការ សន្ទនា ដោយ សន្តិវិធី ជាមួយ មេដឹកនាំ របបសឹក។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីតំណាងរបស់មីយ៉ាន់ម៉ា លោក អ៊ុង ខ្យាវ ម៉ូ (Aung Kyaw Moe) រៀបរាប់សង្ខេបដល់រដ្ឋមន្ត្រី អំពីផែនការរបស់របបយោធាក្នុងការរៀបចំការបោះឆ្នោត ដោយមិនផ្តល់កាលបរិច្ឆេទណាមួយឡើយ។ លោក អ៊ុង ខ្យាវ ម៉ូ ជាលេខាធិការកិច្ចការបរទេសរបស់របបយោធា។

ម៉ាឡេស៊ី ក៏បានប្រកាសតែងតាំងអតីតឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំ នៅ សហរដ្ឋអាម៉េរិក និង សាធារណរដ្ឋ ឆែក លោក អូថម៉ាន ហាស៊ីម ជាបេសកជនពិសេស ស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិអះអាងថា តម្រូវការមនុស្សធម៌ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដោយមានប្រជាជនជិត២០លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនកំពុងត្រូវការជំនួយ។ លោកគឺជាបេសកជនពិសេសទីប្រាំរបស់អាស៊ានសម្រាប់វិបត្តិមីយ៉ាន់ម៉ា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅឆ្នាំ២០២១។

លោក អូថម៉ាន នឹង ទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស មីយ៉ាន់ម៉ា ក្នុង ពេល ឆាប់ៗ។ លោក អូថម៉ាន មានភារកិច្ចបញ្ចុះបញ្ចូលភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន(កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច) ដែលមិនមានវឌ្ឍនភាពទាល់តែសោះ ចាប់តាំងពីវាត្រូវបានដាក់ចេញជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលឈានទៅដល់ការបះបោរប្រដាប់អាវុធរីករាលដាលពេញផ្ទៃប្រទេស។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសមួយចំនួនកាលពីថ្ងៃអាទិត្យក៏បានអំពាវនាវឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដែលជាឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោ ត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារឆ្នាំ២០២១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង