**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ

បរទេស៖ ថ្មីៗនេះ នាយកប្រតិបត្តិ (CEO) លោក Neal Mohan បានប្រកាសនៅក្នុងការបង្ហោះប្លុកថា Google និង YouTube នឹងបរិច្ចាគថវិកាចំនួន ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និង អ្នកបង្កើតមាតិកាដែលបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ។​ មូលនិធិនេះ នឹងត្រូវបានបែងចែកទៅឱ្យអង្គការសង្គ្រោះក្នុងស្រុកនានា រួមទាំងកាកបាទក្រហមអាមេរិក បណ្តាញសង្គ្រោះបន្ទាន់ទីក្រុង Los Angeles មជ្ឈមណ្ឌលសម្រាប់ជំនួយគ្រោះមហន្តរាយ និងវិទ្យាស្ថានសម្រាប់ព័ត៌មានមិនស្វែងរកប្រាក់ចំណេញ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

មិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុណ្ណោះទេ​ នៅពេលដែលការិយាល័យ​ LA របស់ YouTube អាចបើកដំណើរការឡើងវិញដោយសុវត្ថិភាព ក្រុមហ៊ុនយក្សនេះមានបំណងផ្តល់ជូនអ្នកផលិតមាតិទាំងអស់ដែលរងផលប៉ះពាល់ អាចចូលប្រើប្រាស់កន្លែងផលិតវីដេអូរបស់ខ្លួន «ដើម្បីស្តារ និងកសាងអាជីវកម្មរបស់ពួកគេឡើងវិញ» ក៏ដូចជាចូលប្រើប្រាស់ community events បានផងដែរ។ ការប្រកាសនេះ​ កើតឡើងប៉ុន្មានថ្ងៃមុនការហាមឃាត់នៅលើ TikTok ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្រខាងមុខ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

ខណៈដែលអ្នកបង្កើតមាតិកា (ឬ Content Creator) ជាច្រើនត្រូវបានគេរាយកាណ៍ថា កំពុងស្នើសុំ Follower របស់ពួកគេឱ្យជួយ follow នៅបណ្តាញសង្គមផ្សេងទៀតដូចជា YouTube Shorts ដែលជាវេទិកាវីដេអូទម្រង់ខ្លីនៅក្នុង YouTube, Instagram Reels របស់ Meta និងកម្មវិធី RedNote របស់ចិនដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ដោយកម្មវិធីទាំងអស់នេះសុទ្ធតែជាដៃគូប្រគួតប្រជែងជាមួយ TikTok។

ទន្ទឹមនឹងនេះលោក​ Mohan បានសរសេរថា «នៅក្នុងពេលវេលាបែបនេះ យើងឃើញអំណាចនៃសហគមន៍រួមគ្នាដើម្បីគាំទ្រគ្នាទៅវិញទៅមក–ហើយភាពរឹងមាំ និងភាពធន់នៃសហគមន៍ YouTube មិនដូចអ្វីផ្សេងទៀតទេ»។

គួរជម្រាបថា ក្រុមហ៊ុនផ្សេងទៀតនៅក្នុងវិស័យកម្សាន្ត រួមទាំងក្រុមហ៊ុន Meta, Netflix និង Comcast ក៏បានប្រកាសបរិច្ចាគយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះភ្លើងឆេះព្រៃនេះផងដែល​ ដោយ Meta និងបរិច្ចាគ ៤លានដុល្លារ ខណៈ​ Netflix និង Comcast និងបរិច្ចាគ ១០លានដុល្លារ។ ទាំងនេះ គឺបង្ហាញពីការឆ្លើយតបរួមគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ៕

អត្ថបទដែលជាប់ទាក់ទង