**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ

បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់

“ការដំឡើងពន្ធគយនឹងដំឡើងថ្លៃទំនិញនិងធ្វើឱ្យអតិផរណាមានសភាពកាន់តែធ្ងន់ធ្ងរ” “នេះគ្មានអំណោយផលដល់កម្មករទាំងឡាយនិងផលប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាមេរិកឡើយ” ។ល។ ស្របពេលដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីជិតចូលកាន់តំណែង ក្ដីព្រួយបារម្ភក្នុងស្រុករបស់សហរដ្ឋអាមេរិកចំពោះទង្វើដែលរដ្ឋាភិបាលអាមេរិកនឹងបំផុសសង្គ្រាមពន្ធគយជុំថ្មីក៏កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០១៨ លោកត្រាំ ប្រធានាធិបតីអាមេរិកនៅពេលនោះបានប្រកាសដំឡើងពន្ធគយក្នុងទ្រង់ទ្រាយធំចំពោះផលិតផលដែលនាំចូលពីប្រទេសចិន នេះបានបង្កឱ្យមានវិវាទខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។ ចាប់តាំងពីឆ្នាំ ២០២១ មក រដ្ឋាភិបាលលោក ចូ បៃដិន បានបន្តអនុវត្តវិធានការដំឡើងពន្ធគយនេះដដែល ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ លោកត្រាំ ប្រធានាធិបតីអាមេរិកដែលត្រៀមចូលកាន់តំណែងបានអះអាងថា លោកនឹងចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលដើម្បីហូតពន្ធគយបន្ថែម ១០ ភាគរយចំពោះផលិតផលដែលនាំចូលពីប្រទេសចិននៅថ្ងៃដំបូងចូលកាន់តំណែងជាផ្លូវការ ។ ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ថា ការធ្វើសង្គ្រាមពន្ធគយទៅលើប្រទេសចិនបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង ហើយអ្នកដែលត្រូវរងគ្រោះនោះគឺ ប្រជាជននិងសហគ្រាសអាមេរិក ។
ការស្ទង់មតិរបស់សាកលវិទ្យាល័យឈីកាហ្គោអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា សេដ្ឋវិទូចំនួន ៩៨ ភាគរយសម្គាល់ឃើញថា ពន្ធគយកាន់តែខ្ពស់មានតែនឹងធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកបង់តម្លៃកាន់តែច្រើន ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលរ៉ាប់រ៉ងថ្លៃដើមចំនួន ៩២ ភាគរយនៃការដំឡើងពន្ធគយលើផលិតផលចិន ហើយគ្រួសាររបស់អាមេរិកនឹងបន្ថែមចំណាយ ១៣០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។ យោងតាមស្ថិតិនៃមូលនិធិពន្ធដារអាមេរិកឱ្យដឹងទៀតថា ការដំឡើងពន្ធគយលើផលិតផលចិនមិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱកាសការងាររបស់កម្មករអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យអាមេរិកបាត់បង់ឱកាសការងារចំនួន ១៤ ម៉ឺន ២ ពាន់ផងដែរ ។
គោលបំណងមួយទៀតនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គឺ ដើម្បីជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញ ប៉ុន្តែវាទទួលលទ្ធផលផ្ទុយទៅវិញ ។ ប្រព័ន្ធសារព័ត៌មានអាមេរិកដូចជាទស្សនាវដ្តី«News Week»ជាដើមយល់ឃើញថា ការដំឡើងពន្ធគយលើផលិតផលចិនមិនអាចស្តារឧស្សាហកម្មកម្មន្តសាលរបស់សហរដ្ឋអាមេរិកឡើងវិញបានទេ ផ្ទុយទៅវិញវាបែរជានឹងរាំងស្ទះដល់”ការស្តារផលិតកម្មរបស់អាមេរិក” ។ ចំណែកឯការដែលសហរដ្ឋអាមេរិកចង់យកបញ្ហាពន្ធគយធ្វើជាលេសដើម្បីកែលម្អអតុល្យភាពខាងពាណិជ្ជកម្ម វាក៏ត្រូវបានបញ្ជាក់ថា គឺផ្ទុយពីគោលបំណងដើមដែរ ។ ទោះបីជាការដំឡើងពន្ធគយខ្ពស់អាចកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ប៉ុន្តែឱនភាពពាណិជ្ជកម្មជាទូទៅរបស់ខ្លួនបានកើនឡើងជាបន្តបន្ទាប់ ។ ឱនភាពពាណិជ្ជកម្មជាមួយបរទេសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ បានឡើងដល់ ៩៥១,២ ពាន់លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រា ។ សេដ្ឋវិទូមួយចំនួនបានវិភាគថា អ្វីដែលសង្គ្រាមពន្ធគយបាននាំមកគឺ ប្រហែលជាធ្វើឱ្យបញ្ហាអតុល្យភាពខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមានភាពកាន់តែធ្ងន់ធ្ងរថែមទៀត ។
សហរដ្ឋអាមេរិកបានប៉ុនប៉ងយកបញ្ហាពន្ធគយធ្វើជាថ្នូរនយោបាយ ប៉ុន្តែការធ្វើសង្រ្គាមពន្ធគយមិនអាចទប់ស្កាត់ការអភិវឌ្ឍរបស់ចិនបានឡើយ ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនក្នុងឆ្នាំ ២០២៤ បានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានរក្សាឋានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោកក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ។
ដូចគ្នានេះដែរ ការធ្វើសង្រ្គាមពន្ធគយក៏មិនអាចរារាំងនិន្នាការធ្វើការវិនិយោគនៅប្រទេសចិនរបស់សហគ្រាសអាមេរិកបានដែរ ។ បច្ចុប្បន្ននេះ សហគ្រាសដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនមានចំនួនលើសពី ៧ ម៉ឺន ៣ ពាន់កន្លែង ទំហំវិនិយោគសរុបមានចំនួនលើសពី ១,២ ទ្រីលានដុល្លារអាមេរិក ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្រុមហ៊ុន McDonald’s បានបើកសាខាថ្មីចំនួនច្រើនបំផុតនៅក្នុងប្រទេសចិនដែលប្រហែលត្រូវជា ៦០ ភាគរយនៃពិភពលោកទាំងមូល ក្រុមហ៊ុន Starbucks បានបើកហាងនៅទីក្រុងសៀងហៃលើសពី ១០០០កន្លែង បរិមាណលក់រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងគំហកបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ល។
ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិកគឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ហើយមិនមែនជាបញ្ហាប្រឈមនោះទេ ។ ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។ ចំណែកឯការធ្វើសង្គ្រាមពន្ធគយឬសង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះឡើយ ។ ភាគីចិនរំពឹងថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីនឹងគិតពិចារណាឱ្យបានហ្មត់ចត់និងធ្វើសេចក្តីសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយអាចដើរស្របតាមទិសដៅតែមួយជាមួយប្រទេសចិន ក៏ដូចជាត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសង្ខាងនិងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង