**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំលើកដំបូង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំខេត្តតាកែវ នៃទីស្ដីការក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានសរុបចំនួន ៣៩រូប ដើម្បីស្វែងយល់បន្ថែមអំពីភារកិច្ចចម្បងរបស់គណៈកម្មការ ក៏ដូចជារបៀបរបបធ្វើការងាររបស់លេខាធិការដ្ឋាន និងបង្កើនភាពស្និតស្នាលរវាងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានគ.ប.ផ.ក.។

ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ឯក ផន រតនា បានមានមតិសំណេះសំណាល សួរសុខទុក្ខដល់សមាជិកនៃអង្គប្រជុំទាំងមូល ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានមន្ត្រីទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ជាមួយនោះប្រធានលេខាធិការដ្ឋានបានណែនាំក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ស្វែងយល់ពី -តួនាទីភារកិច្ចរបស់គ.ប.ផ.ក. -តួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. និងផ្នែកនីមួយៗ -បទវិន័យនគរបាលជាតិកម្ពុជា -សិទ្ធិអនុញ្ញាតច្បាប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា -របៀបរបបការងារព្រមទាំងលើកកម្ពស់កិច្ចសហការឲ្យបានទូលំទូលាយ។

ជាទីបញ្ចប់ប្រធានអង្គប្រជុំក៏បានសង្កត់ធ្ងន់ដល់មន្ត្រីគ្រប់រូបត្រូវរក្សាឲ្យបាននូវសាមគ្គីភាពរឹងមាំរួមគ្នាបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឲ្យមានប្រសិទ្ធភាព និងនិរន្តភាពក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសំដៅការពារសុខភាពសាធារណ: និង ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលជាភារកិច្ចស្នូល៕

អត្ថបទដែលជាប់ទាក់ទង