**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា (CS) ចំនួន៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។

ក្រុមប្រឹក្សាបានពិនិត្យស្តង់ដារចំនួន៤១ និងអនុម័តស្តង់ដារជាតិចំនួន៣៦។ សំណើអនុម័តស្តង់ដារចំនួន៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើកែសម្រួលស្តង់ដារចំនួន ២ អំពីទឹកត្រី និងទឹកស៊ីអ៊ីវ ត្រូវបានលើកទៅពិភ្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។

ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ និងសម្ភារៈសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ, និងវាយនភណ្ឌ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍស្តង់ដារ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ការទទួលយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ ជួយយើងក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់”។

កិច្ចប្រជុំបានស្នើឱ្យគណៈកម្មាធិការបច្ចេកទេសទាំង១២ កំណត់រកស្តង់ដារបន្ថែមទៀត ដែលជាអាទិភាពសម្រាប់ការអភិវឌ្ឍ ដោយផ្តោតលើស្តង់ដារដែលជំរុញការនាំចេញ និង/ឬស្តង់ដារដែលលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុកសំខាន់ៗ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC, ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។

ការអនុម័តស្ដង់ដារជាតិទាំងនេះជាវឌ្ឍនភាពថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌបទប្បញ្ញត្តិស្របតាមនិយាមអន្តរជាតិ លើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងវិស័យនានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង