**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

រដ្ឋមន្ត្រីអប់រំ៖ ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships-MNZS) ចំនួន ៣៧រូប មុនចេញដំណើរទៅបន្តការសិក្សានៅនូវែលសេឡង់។

ជាកិច្ចចាប់ផ្តើម តំណាងក្រុមនិស្សិតអាហារូបករណ៍ទាំង ៣៧រូប បានណែនាំពីសមាសភាព និងរំលឹកអំពីសាវតានៃកម្មវិធីអាហារូបករណ៍ MNZS របស់រដ្ឋាភិបាលនូវែលសេឡង់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិទទួលជួប និងផ្តល់អនុសាសន៍ណែនាំ ដែលជាប្រទីបបំភ្លឺផ្លូវដល់និស្សិតឈានទៅរកភាពជោគជ័យក្នុងបេសកកម្មសិក្សានាពេលខាងមុខនេះ។

នាឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ MNZS ទាំងអស់ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯង ចេះសង្ខេបមេរៀន ពង្រឹងជំនាញសតវត្សទី២១ ខិតខំប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឱ្យចេះច្បាស់ ទន្ទឹមនឹងនេះក៏ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យលើការថែរក្សាសុខភាពឱ្យបានរឹងមាំតស៊ូជម្នះដើម្បីបង្កើនភាពធន់ខ្លួនឯងសម្រាប់ជីវិតការងារជោគជ័យនាពេលអនាគត។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្មួយៗនិស្សិតអាហារូបករណ៍ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដោយក្រើនរំលឹកថាត្រូវតែរៀនឱ្យចេះច្បាស់ ចាប់យកជំនាញពិតប្រាកដ ហើយត្រូវមានសមត្ថភាពប្រើប្រាស់ចំណេះជំនាញបង្កើតជាគុណប្រយោជន៍ដល់សង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង