**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

ទូតជប៉ុនបង្ហាញក្តីសង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូន ដល់កម្ពុជា នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សា ប៉ុន្តែនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណ

ភ្នំពេញ៖ ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូនកម្ពុជានាពេលនេះ នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវបានយកទៅប្រគំនៅក្នុងកម្មវិធីបុរាណ និងកម្មវិធីធំៗនាពេល អនាគតផងដែរ។

ឯកអគ្គរាជទូត បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់ទទួលសម្រាប់ «គម្រោងកែលម្អឧបករណ៍តន្ត្រីបុរាណ» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពី លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ ទទួលបន្ទុកក្នុងការជួយលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីលើការងារសាលាមធ្យមវិចិត្រសិល្បៈ និងលោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ។

ជាមួយគ្នានេះឯកអគ្គរាជទូត បានមានប្រសាសន៍ថា៖ «មុនពេលឧបករណ៍ថ្មីមកដល់ ចំនួនឧបករណ៍ដែលសិស្សានុសិស្សអាចប្រើប្រាស់បានមាន កម្រិតជាខ្លាំង។ ជាក់ស្តែង ឧបករណ៍មួយចំនួន គឺមានតែមួយប៉ុណ្ណោះ។ មានន័យថា ប្រសិនបើ ឧបករណ៍ត្រូវជួសជុល ឬប្រើប្រាស់សម្រាប់កម្មវិធីខាងក្រៅ សិស្សានុសិស្សមួយចំនួនមិនអាចធ្វើការ ហ្វឹកហាត់បាននោះទេ។ កង្វះខាតនៃឱកាសក្នុងការហ្វឹកហាត់នេះហើយ ដែលជំរុញឱ្យមានការកើន ឡើងនៃចំនួនសិស្សានុសិស្សដែលបោះបង់ការសិក្សា។

ឯកឧត្ដមឯកអគ្គរាជទូត បានបន្តថា៖ «ឥឡូវនេះ ដោយឧបករណ៍តន្ត្រីបុរាណកាន់តែច្រើន ត្រូវបានផ្តល់ជូន ខ្ញុំរំពឹងថា សិស្សានុសិស្ស នៅសាលាមធ្យមវិចិត្រសិល្បៈនឹងអាចហ្វឹកហាត់បានញឹកញាប់ជាងមុខ ដើម្បីពង្រឹងជំនាញ បច្ចេកទេសរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ឧបករណ៍ដែលបានផ្តល់ជូននឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវបានយកទៅប្រគំនៅក្នុងកម្មវិធីបុរាណ និងកម្មវិធីធំៗនាពេល អនាគតផងដែរ។ បន្ថែមពីនេះ ខ្ញុំសង្ឃឹមថា ឧបករណ៍ទាំងនេះនឹងចូលរួមចំណែកក្នុងការអភិរក្សវប្ប ធម៌បុរាណរបស់កម្ពុជា ដែលនឹងផ្តល់ឲ្យយើងនូវជីវិតកាន់តែស្រស់បំព្រង”។

ទន្ទឹមនេះឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ជឿជាក់ថា ដូចគ្នានឹងសម្ភារៈបរិក្ខារផ្សេងទៀតដែលផ្តល់ជូនតាមរយៈជំនួយឥតសំណងគូសាណូជា ឧបករណ៍ថ្មីទាំងនេះនឹងត្រូវបានថែទាំ និងប្រើប្រាស់បានយ៉ាងល្អសម្រាប់រយៈពេលយូរអ ង្វែង។

ឯកឧត្ដមសង្ឃឹមថា តន្ត្រីដែលប្រគំដោយឧបករណ៏ទាំងនេះអាចរំឭកអ្នករាល់គ្នាអំពីមិត្តភាពរវាង ប្រទេសជប៉ុន និងកម្ពុជា។ឧបករណ៍តន្ត្រីបុរាណទាំងនេះជាការឧបត្ថម្ភពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។ ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមពីលើ កម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តគម្រោងគូសាណូជានៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគេ។

សូមជម្រាបជូនថា គូសាណូជា មានន័យថា ឫសស្មៅ ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣៤ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងប្រមាណ៧០០ តាមរយៈជំនួយឥតសំណងគូសាណូណ៌។ ក្នុងនោះ គម្រោងចំនួន១០ ដែលរួមទាំងកម្រោងមួយនេះដែរ បាន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវប្បធម៌ និងកីឡា។ ទាក់ទងនឹងគម្រោងនេះ ដោយបានទទួលសំណើពីសាលាមធ្យមវិចិត្រសិល្បៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារអាមេរិក សម្រាប់ការផ្តល់ជូនឧបករណ៍តន្ត្រីបុរាណសម្រាប់សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រ សិល្បៈប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង