**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

បារាំងកំពុងរងសម្ពាធពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនចំពោះដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters បារាំងដែលកំពុងរងសម្ពាធពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនចំពោះដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល មិនព្រម និយាយនោះទេថាតើខ្លួនបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ដែរឬក៏យ៉ាងណា នៅក្រោមដីកាចាប់ខ្លួនដូចគ្នានេះ។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីសប្ដាហ៍មុន បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu អតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល និងមេដឹកនាំ យោធាម្នាក់របស់ក្រុមហាម៉ាស ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានប្រព្រឹត្តអំឡុងសង្រ្គាមនៅហ្កាហ្សា។ សមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងនោះមាន ទាំងបារាំងសុទ្ធតែជាសមាជិក ICC ប៉ុន្តែបារាំងកាលពីថ្ងៃពុធកន្លងទៅនេះស្រាប់តែនិយាយថាលោក Netanyahu មានអភ័យឯកសិទ្ធិ ដោយសារតែអ៉ីស្រាអែលមិនមែនជាសមាជិក ICC។

ការកត់សម្គាល់បែបនេះកំពុងបង្កឱ្យមានភាពចម្រូងចម្រាស ដ្បិត ICC ក៏បានចេញដីកាចាប់ខ្លួនលោក ពូទីន ផងដែរពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការចាប់ពង្រត់កុមាររាប់រយនាក់ ចេញពីអ៊ុយក្រែន ទៅកាន់រុស្ស៉ី ខណៈរុស្ស៉ីក៏មិនមែនជាសមាជិក ICC នោះដែរ។

អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា បានកត់សម្គាល់ថា គោលជំហរច្បាប់របស់បារាំងគឺតែមួយ ជុំវិញដីកាចាប់ខ្លួនលោក ពូទីន និងលោក Netanyahu។

យ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរថាតើគោលជំហរនេះមានន័យថាបារាំងនឹងចាប់ ខ្លួនលោក ពូទីន ក្នុងករណីដែលរូបលោកជាន់ទឹកដីបារាំងដែរឬក៏យ៉ាងណា? អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាពាក់ព័ន្ធនឹងលោក ពូទីន និងមនុស្សទាំងអស់ដែលប្រព្រឹត្តបទឧក្រិដ្ឋ គឺគ្មាន ឡើយនិទណ្ឌភាព ដោយពួកគេនឹងត្រូវទទួលខុសត្រូវលើទង្វើដែលបានប្រព្រឹត្ត ហើយថាបារាំងនឹងអនុវត្តតាមច្បាប់អន្តរជាតិនៅក្រោមទិដ្ឋភាពទាំងអស់នៃច្បាប់អន្តរជាតិ។ប៉ុន្តែបើតាមអ្នកនាំពាក្យរូបនេះ សំណួរលើអភ័យឯកសិទ្ធិ គឺជារឿងស្មុគស្មាញ ហើយជួនកាល រដ្ឋនីមួយៗមានការយល់ឃើញខុសៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង