**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២

បរទេស៖ ចៅក្រមអាមេរិកម្នាក់ កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា បានទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន បន្ទាប់ពីរដ្ឋអាជ្ញាបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើសំណុំរឿងនេះ រួមទាំងការកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចខាងលើរបស់លោកស្រីចៅក្រម Tanya Chutkan ធ្វើឡើងដោយសំអាងលើគោលនយោបាយរបស់ក្រសួងយុត្តិធម៌អាមេរិកដែលប្រឆាំងនឹងការចោទប្រកាន់លើ ប្រធានាធិបតីកំពុងកាន់តំណែង។

សាលក្រមសម្រេចរបស់លោកស្រីចៅក្រម បានបិទបញ្ចប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ត្រាំ ជុំវិញការព្យាយាមកែប្រែលទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០២០ និងការញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលអុកឡុកវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ការចេញសាលក្រមនេះដែរ ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith បានទម្លាក់ចោលការចោទប្រកាន់លោក ត្រាំ លើសំណុំរឿងទាំង២ខាងលើ។

នេះជាជ័យជម្នះផ្លូវច្បាប់ដ៏ធំមួយរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ហើយនឹងត្រូវស្បថចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក ត្រាំ ក៏ធ្លាប់បានសន្យាផងដែរថានឹងបណ្ដេញលោក Jack Smith ចេញពីតំណែងភ្លាមៗ នៅពេលរូបលោកឡើងកាន់អំណាច។

គួរបញ្ជាក់ថា គោលនយោបាយរបស់ក្រសួងយុត្តិធម៌អាមេរិកដែលរដ្ឋអាជ្ញាពិសេសយកមកពីជាសំអាង គឺត្រូវបានប្រកាន់ខ្ជាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ។ គោលនយោបាយនេះ បានកំណត់ថាការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីម្នាក់កំពុងកាន់អំណាច នឹងបំពានលើរដ្ឋធម្មនុញ្ញអាមេរិក ដោយបំផ្លាញសមត្ថភាពរបស់ប្រធានាធិបតី ក្នុងការអនុវត្តតួនាទី របស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង