**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា”

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា” នៅសណ្ឋាការហៃយ៉ាត រ៉េជិនស៊ី រាជធានីភ្នំពេញ ដែលមានអ្នកចូលរួម ៩៤រូប មកពីស្ថាប័ន អង្គភាពថ្នាក់ជាតិ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូអប់រំមកពីរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប តំណាងអង្គការ RFSU ប្រចាំប្រទេសស៊ុយអែត តំណាងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រូបង្រៀន សិស្សានុសិស្ស តំណាងយុវវ័យ តំណាងអង្គការដៃគូនានា ព្រមទាំងអង្គការរ៉ាក់។ កម្មវិធីសម្ពោធនានេះមានគោលបំណងផ្សព្វផ្សាយពីវឌ្ឍនភាព និងសមិទ្ធផលស្តីពីការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងកម្មវិធីសិក្សា និងបង្កើនបរិយាកាសនៃការជជែកពិភាក្សាអំពីសារៈសំខាន់នៃការដាក់បញ្ចូលការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយសម្រាប់យុវវ័យនៅកម្ពុជា។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្រីសាស្រ្តាចារ្យបណ្ឌិត សោផន សុមោលីរស្មី នាយករងអង្គការរ៉ាក់ និងចំណាប់អារម្មណ៍របស់លោកស្រី Anna Rambe តំណាងសហគមន៍ស៊ុយអែតសម្រាប់ការអប់រំសុខភាពផ្លូវភេទ (RFSU) រួចមក លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លៃងអំណរគុណដល់អង្គការរ៉ាក់ដែលបានសហការជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីរំលេចឱ្យឃើញនូវសមិទ្ធិផលដែលកើតចេញពីកិច្ចសហការដ៏ល្អរវាងស្ថាប័នរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទាពាក់ព័ន្ធនឹងសិទ្ធិ សុខភាពបន្តពូជ សុខភាពផ្លូវភេទដល់យុវវ័យនៅតាមគ្រឹះស្ថានសិក្សា។

លោកជំទាវបានគូសបញ្ជាក់ថា ព្រឹត្តការណ៍ថ្ងៃនេះ ជាវឌ្ឍនភាពថ្មីមួយទៀត បន្ថែមលើសមិទ្ធិផលនានាដែលអង្គការរ៉ាក់បានផ្ដល់នាពេលកន្លងមក រួមទាំងផ្នែកបច្ចេកទេស សម្ភារៈបរិក្ខារ និងថវិកាក្នុងការគាំទ្រសកម្មភាពនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការអប់រំបង្ការមេរោគអេដស៍ ជំងឺអេដស៍ ចាប់តាំងពីឆ្នាំ១៩៩៥មក ហើយជាអង្គការដៃគូមួយ ស្ថិតក្នុងចំណោមអង្គការដៃគូដទៃទៀតមាន មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជាដើម ដែលបានគាំទ្រការដាក់ការដាក់បញ្ចូល “ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ” ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅនៅព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធិផលទាំងនេះ ជាសក្ខីកម្មពីការចូលរួមរបស់ដៃគូក្នុងការលើកកម្ពស់សុខភាពសិក្សានៅកម្ពុជា។ ជាការពិតណាស់ “ការលើកកម្ពស់សុខភាពសិក្សា” គឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកក្នុងការធានាបាននូវការសិក្សាប្រកបដោយគុណភាពនិងបង្កើនអត្រាបញ្ចប់ការសិក្សា ដើម្បីសម្រេចនូវគោលដៅនៃការអប់រំ។ ក្នុងន័យនេះហើយ បានជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានដាក់ចេញជាសំណុំយុទ្ធសាស្រ្ត និងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សា និងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព និងការផ្ដល់សេវាសុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំជាដំណាក់កាលទៅតាមការវិវត្តនៃសង្គមនិងសេដ្ឋកិច្ច។ ជាក់ស្ដែង នៅឆ្នាំ២០១៩ ដោយមើលឃើញពីសារៈសំខាន់នៃការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពអ្នកសិក្សា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានតម្លើងកម្រិត “គោលនយោបាយស្ដីពីសុខភាពសិក្សា” ដែលជាគោលនយោបាយបង្កើតឡើងនៅឆ្នាំ២០០៦ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅជា “គោលនយោបាយជាតិស្ដីពីសុខភាពសិក្សា” ក្នុងគោលបំណងកៀរគរគ្រប់ធនធានទាំងអស់ដើម្បីធានាថា អ្នកសិក្សានិងបុគ្គលិកអប់រំ មានកាយនិងចិត្តសម្បទាពេញលេញ ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប្រកបដោយសក្ដានុពល។

លោកជំទាវក៏បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្ដិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា “ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ និងងាយរងគ្រោះ” នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ត្រង់ មុំទី១ “ការពង្រឹងវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” ថាជាទិភាពសំខាន់មួយ ក្នុងចំណោមអាទិភាពទាំង៧ដែលត្រូវដោះស្រាយចំពោះមុខ។
បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដោះស្រាយចំនួន៤ នៅក្នុងការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាបឋមភូមិ៖ ១). ការពង្រឹងអភិបាលកិច្ចសាលារៀន ២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធិសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣). ការលើកកម្ពស់សុខភាពសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ៤). ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ Public-Community Partnership for Education (PCPE)។

បន្ថែមលើការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្តជាតិខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវមាគ៌ាបង្ហាញផ្លូវអប់រំឆ្នាំ២០៣០ ដោយកំណត់នូវចក្ខុវិស័យ “សិស្សមានសុខភាពល្អ មានការប្ដេជ្ញាចិត្ត និងការលើកទឹកចិត្ត ជាអនាគតកម្ពុជា” ព្រមទាំងរៀបចំនូវ “ផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា២០២១-២០៣០” ដោយបានបំលែងយុទ្ធសាស្រ្តនៃគោលនយោបាយទាំង៩ចំណុចទៅជាកញ្ចប់សកម្មភាពអន្តរាគមន៍ជាក់លាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតនូវយន្តការអន្តរាគមន៍មួយចំនួនពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដូចជា គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា គណៈកម្មការសុខភាពសិក្សារបស់ក្រសួងស្ថាប័នរដ្ឋ គណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត គណៈកម្មការសុខភាពសិក្សាក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សាផងដែរ។

ដោយឡែកលោកទំទាវបានរំលេចថា ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តទី៧ “ការលើកកម្ពស់ការអប់រំសុខភាព” នៃគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តនូវ “មុខវិជ្ជាអប់រំសុខភាព” ជាមុខវិជ្ជាកាតព្វកិច្ច ដែលមាន១ម៉ោងសិក្សាក្នុង១សប្ដាហ៍ចាប់ពីថ្នាក់ទី១ ដល់ទី១២។ មុខវិជ្ជាអប់រំសុខភាព មាន៦សមាសភាពគឺ ១/. សុខភាពបឋម (រៀនពីថ្នាក់ទី១ដល់ទី១២) ២/. សុខភាពផ្លូវចិត្ត (រៀនពីថ្នាក់ទី១ដល់ទី១២) ៣/. សុខភាពបន្ដពូជនិងសុខភាពផ្លូវភេទ (រៀនពីថ្នាក់ទី៥ដល់ទី១២) ៤/. សុខភាពនិងបរិស្ថាន (រៀនពីថ្នាក់ទី១ដល់ទី១២) ៥/. សុខភាពនិងជំនឿ (រៀនពីថ្នាក់ទី៧ដល់ទី១២) និង៦/. សុខភាពនិងសេដ្ឋកិច្ច (រៀនពីថ្នាក់ទី១០ដល់ទី១២) ហើយមកដល់ចុងឆ្នាំ២០២៤នេះ ដោយមានការគាំទ្របច្ចេកទេសនិងថវិកាពីគ្រប់ភាគីពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា បានអភិវឌ្ឍចប់សព្វគ្រប់នូវសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពគ្រប់កម្រិតថ្នាក់ពីថ្នាក់ទី១ដល់ទី១២ ទាំងសៀវភៅសម្រាប់គ្រូ និងសៀវភៅសម្រាប់សិស្ស និងបានធ្វើការបំប៉នគ្រូបង្រៀនចំនួន ៧ ៦៥៤នាក់ ស្រី៤ ១៨៦នាក់និងបណ្ដុះបណ្ដាលគរុសិស្សនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបានចំនួន៨ ៥៩១នាក់ ស្រី៥ ៥២២នាក់ ព្រមទាំងបានបោះពុម្ពសៀវភៅសិក្សាគោលបានជាង៥០០ ០០០ក្បាលចែកជូនដល់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។ សមិទ្ធិផលទាំងនេះ ជាកត្ដាជំរុញទឹកចិត្តយើងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្រៀនសិស្សលើមុខវិជ្ជាអប់រំសុខភាពដល់អ្នកសិក្សាឱ្យបានយ៉ាងហោច ៣លាន ៥សែននាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនយ៉ាងហោច ៨ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវសូមលើកទឹកចិត្តនិងអំពាវនាងដល់ដៃគូអភិវឌ្ឍនានា គ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ បន្តការយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតក្នុងការអនុវត្តមុខវិជ្ជាអប់រំសុខភាព ក៏ដូចជាការចូលរួមលើកកម្ពស់ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយឱ្យកាន់តែល្អប្រសើរនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តដល់អ្នកអាណាព្យាបាល និងសិស្សានុសិស្សបើកចិត្តទទួលយកព័ត៌មាន និងចំណេះដឹងទាក់ទងនឹងការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ពីព្រោះវាជាប្រធានបទមួយដែលមានសារៈសំខាន់ ធ្វើឱ្យយុវជនទាំងអស់ចេះគ្រប់គ្រងខ្លួនឯង ដឹកនាំខ្លួនឯង មានផែនការគ្រួសារច្បាស់លាស់ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះគ្រួសារ និងឈានទៅសម្រេចបាននូវជោគវាសនារបស់ខ្លួន ប្រកបដោយគុណតម្លៃជាមនុស្ស និងកសាងនូវកិត្យានុភាពបុគ្គល គ្រួសារ និងសង្គមជាតិរបស់យើង ប្រកបដោយវិបុលភាព និងភាពសុខដុម។
ចុងបញ្ចប់សុន្ទរកថា លោកជំទាវបានថ្លែងអំណរគុណចំពោះគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអង្គការរ៉ាក់ ដែលបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តមុខវិជ្ជាអប់រំសុខភាព គ្រប់ជំហាននីមួយៗរួមមាន ក្របខណ្ឌកម្មវិធីសិក្សា ស្ដង់ដាកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត សៀវភៅសិកក្សាគោល ការបោះពុម្ព ការបំប៉នគ្រូបង្រៀន និងការងារអធិការកិច្ចគុណភាពអប់រំ រហូតចងក្រងបាននូវកម្រងឯកសារសម្រាប់ធ្វើជាសក្ខីភាពនៃភាពជោគជ័យក្រោមចំណងជើងថា “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា” ដែលយើងទាំងអស់គ្នាកំពុងដាក់សម្ពោធជាផ្លូវការនាថ្ងៃនេះ។ លោកជំទាវ លើកទឹកចិត្តដល់គ្រប់ ភាគីពាក់ព័ន្ធ សូមយកខ្លឹមសារនៃឯកសារនេះ ទៅផ្សព្វផ្សាយបន្តដល់គ្រប់ក្រុមគោលដៅ ក្នុងការលើកកម្ពស់ការ អនុវត្តកម្មវិធីអប់រំសុខភាពឱ្យកាន់តែផុលផុសបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង