**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក

“ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៦ រំពឹងថាធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅជាមួយបណ្តាភាគីនានា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃអាស៊ីប៉ាស៊ីហ្វិក ។” នៅថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសព័ត៌មាននេះក្នុងសនិ្នសីទក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព័ត៌មាននេះ បានចេញផ្សាយពីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ទៅកាន់ពិភពលោកទាំងមូល ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះជាថ្មីម្តងទៀតនៃអង្គការAPEC បន្ទាប់ពីរំលងអស់រយៈពេល១២ ឆ្នាំ ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញនូវឆន្ទៈនិងទំនួលខុសត្រូវរបស់ចិនដែលនឹងរួមចំណែកកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក ។
បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើងវិញ សកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាស ។ «របាយការណ៍ស្តីពីការបើកទូលាយរបស់សកលលោកឆ្នាំ២០២៤»បានបង្ហាញថា សន្ទស្សន៍បើកទូលាយរបស់សកលលោកឆ្នាំ២០២៣ បានធ្លាក់ចុះ៥,៤៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០០៨ ។ ព្រមពេលជាមួយគ្នានេះ បដិវត្តន៍បច្ចេកទេសវិទ្យាសាស្ត្រជុំថ្មី និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលបានសន្សំទុកនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចពន្លឿនល្បឿន ។
ក្នុងនាមជាតំបន់ដែលមានភាពរស់រវើកជាងគេនៃកំណើនសេដ្ឋកិច្ចសកល ក្នុងរាប់សិបឆ្នាំកន្លងទៅនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានពឹងផ្អែកលើបរិយាកាសប្រកបដោយសន្តិភាពនិងស្ថិរភាព ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដនិងតំបន់និយមប្រកបដោយភាពបើកទូលាយ ដែលបានបង្កើត “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក”ដែលញ៉ាំងពិភពលោកទាំងមូលចាប់អារម្មណ៍ ។ ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ប្រឈមនឹងពិភពលោកដែលមានទាំងកាលានុវត្តភាពនិងការសាកល្បង តើត្រូវបង្កើត “៣០ឆ្នាំពណ៌មាស”បន្ទាប់នៃការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកយ៉ាងដូចម្ត៉េច ? គឺនៅតែត្រូវស្វែងរកចម្លើយពីនិន្នាការសកលភាវូបនីយកម្មសេដ្ឋកិច្ចដដែល ។
“បង្កើតនិម្មាបនកម្មសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយនិងការតភ្ជាប់ទៅវិញទៅមក” “បណ្តុះកម្លាំងចលករថ្មីនៃកំណើនអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបៃតងនិងច្នៃប្រឌិតថ្មី” “បង្កើតគំនិតអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន” នេះជាសំណើ៣ចំណុចរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលលើកឡើងក្នុងកិច្ចប្រជុំកំពូល APEC ដែលបានចង្អុលបង្ហាញពីទិសដៅ ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក និងត្រួសត្រាយការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក ។
ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ ។ និយាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នាធ្វើ “នំខេក”កាន់តែធំនិងចែករំលែកឱកាសអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានល្អ ធ្វើឱ្យតួអង្គសេដ្ឋកិច្ចនិងប្រជាជនកាន់តែច្រើនរួមគ្នាទទួលបានសមិទ្ធផលនៃការអភិវឌ្ឍ នេះជាភារកិច្ចដែលត្រូវរ៉ាប់រង ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលអាចផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ។ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍដែលចាត់ទុកមនុស្សជាអាទិភាព ។ ក្នុងសន្និសីទលើកនេះ ប្រទេសចិនបានថ្លែងថា នឹងជំរុញការអនុវត្តគំនិតផ្តួចផ្តើមក្នុងអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដូចជាលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន និងជំរុញឱ្យសហគ្រាសធុនមធ្យមនិងតូចទទួលបានការអភិវឌ្ឍជាមួយគ្នា ។ ប្រការទាំងនេះនឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញសមភាពនិងយុត្តិធម៌ក្នុងសង្គម និងជួយសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។
ក្នុងនាមជាសមាជិកដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងកិច្ចប្រជុំកំពូលAPEC លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសយ៉ាងច្បាស់ថា ប្រទេសចិននឹងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំមិនងាករេ បង្កើតប្រព័ន្ធរបបថ្មីរបស់សេដ្ឋកិច្ចបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចសកល ។អាចរំពឹងទុកថា រដ្ឋសមាជិកAPEC នឹងបន្តបង្កើតយីហោល្បីឈ្មោះរបស់អាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយនិងបរិយាប័ន្ន បង្កើតយីហោថ្មីរបស់អាស៊ីប៉ាស៊ីបែបបៃតងនិងឌីជីថល ធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយជាច្រកជំរុញវិបុលភាពនិងកំណើន ដើម្បីបង្កើត “៣០ឆ្នាំពណ៌មាស”បន្ទាប់នៃការអភិវឌ្ឍន៍របស់អាស៊ីប៉ាស៊ីហ្វិក ៕

អត្ថបទដែលជាប់ទាក់ទង