**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន៤១៤រូបទៀត ក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន៤១៤រូបទៀត ក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៤។ ជំនួបនេះធ្វើឡើងនៅខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានអះអាងថា ក្រោយពីទទួលបានការចាត់តាំង និងទទួលបានសិទ្ធិប្រទាន ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗ លើការផ្ដល់សេវ៉ាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានគូសបញ្ជាក់ថា មេធាវីរាជរដ្ឋាភិបាលបានជួបជាមួយពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន១៣លើករួចមកហើយ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលមានពលរដ្ឋប្រមាណ៥,០០០នាក់ ស្ម័គ្រចិត្តប្រគល់សិទ្ធិ និងបង្ហាញបញ្ជាក់ភស្តុតាងពាក់ព័ន្ធ។

លើកនេះ ក្នុងគោលបំណងសម្រួលដល់ការចំណាយលើការធ្វើដំណើរ និងពាក់ព័ន្ធពេលវេលាការងាររបស់ពលរដ្ឋរងគ្រោះ ជំនួបលើកទី១៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចជាគោលការណ៍ ចាត់តាំងឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ឲ្យដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមការងារជំនួយ ចុះធ្វើកិច្ចការផ្ទាល់ជូនពលរដ្ឋ នៅចំណុចកណ្តាលទីរួមខេត្តខេត្តសៀមរាប ដែលប្រជាពលរដ្ឋអាចអញ្ជើញមកពីខេត្តកំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, មណ្ឌលគីរី, រតនៈគីរី និងខេត្តជុំវិញតែម្ដង។ ជំនួបលើកទី១៣ និងលើកទី១៤ រៀបចំនៅថ្ងៃទី១១ដល់១៣ ខែតុលា ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាប។ នេះ «អាចជាការបញ្ចប់ជំនួបរវាងមេធាវីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះនៅក្នុងប្រទេស»។

ដោយឡែក សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះ ដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា កន្លងមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ សូម្បីតែក្នុងពេលដឹងថា លោកកំពុងធ្វើដំណើរមកជួបពលរដ្ឋរងគ្រោះនៅខេត្តសៀមរាបនេះ ក៏សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសាកសួរ និងបានណែនាំការងារ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងរងគ្រោះនេះដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិពីប្រជាពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងគោលការណ៍នីតិវិធីជាធរមាន។ ក្រោយបានទទួលការប្រគល់សិទ្ធិស្របតាមច្បាប់ ទើបមេធាវីរាជរដ្ឋាភិបាល មានសិទ្ធិក្នុងកំណត់ច្បាប់ អាចទទួលជួយការពារក្តី និងអាចដំណើរការនីតិវិធីក្តី នៅតុលាការបាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ពុំមានតម្រូវឲ្យមានការបង់ប្រាក់សម្រាប់ជាសេវាមេធាវី ឬរាល់ការចំណាយណាមួយរបស់មេធាវីរាជរដ្ឋាភិបាល ដែលបានចាត់តាំងពីសម្តេចធិបតី នាយករដ្ឋមន្ត្រីនេះឡើយ ពោលគឺសម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល ជួយចេញលើបេសកកម្មការងាររបស់មេធាវីរាជរដ្ឋាភិបាលជំនួសពលរដ្ឋរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង