**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស បានពង្រឹងសមត្ថភាព និងបង្កើនគុណភាពដល់កម្លាំងការពារអាកាស ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងភារកិច្ចការពារជាតិបានរឹងមាំ

ភ្នំពេញ៖ ឧត្តមសេនីយ៏ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២៤ ដែលបានដំណើរបើកនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត ។

ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅមូលដ្ឋានកងការពារអាកាស (ទួលត្រាច ) ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានមានប្រសាសន៏ថា៖ថ្វីត្បិតតែបច្ចុប្បន្ន ព្រះជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺន និងហ្វឹកហាត់ជាប់ជាប្រចាំ សម្តៅលើកកម្ពស់ សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

នៅក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងការកោតសរសើរ វាយតំលៃខ្ពស់ និងថ្លែងអំណរចំពោះឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានការពារអាកាសទាំងអស់ដែល បានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ដោយអនុវត្តន៏តាមចរាចរណែនាំ ការចង្អុលបង្ហាញពីបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារអាកាសទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន និងមានការទទួលខុសត្រូវខ្ពស់ ។សូមថ្លែងអំណរគុណផងដែរ ចំពោះបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសម្ព័ន្ទមេត្រីភាពដែលបានរៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២៤ បានដំណើរការទៅតាមការគ្រោងទុកនាពេលនេះ ។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃជំនាញការពារអាកាស និងតួនាទី ភារកិច្ចកាំភ្លើងការពារអាកាសថា ជាប្រភេទកាំភ្លើងសំរាប់កម្ទេចរាល់គោលដៅសត្រូវទោះនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក ព្រមទាំងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ ក្នុងន័យសំខាន់លើការងារការពារបូរណភាពទឹកដីបានរឹងមាំ ។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានសម្រេច
នូវផែនការហ្វឹកហ្វឺន គោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងវគ្គបានល្អ ត្រូវជំនះឲ្យបាននូវភាពអសកម្មទាំង
ឡាយ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិរឹងមាំ ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួនដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់ សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។

តាមរបាយការណ៏វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៤ បានឲ្យដឹងថាវគ្គហ្វឹកហ្វឺននេះសិក្សារៀនសូត្រមានរយះពេល ០៣ខែ ស្មើរ ៩១ថ្ងៃ ។ ចាប់បើកពិថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ។ មាន កម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៨៤នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក គ្រូយោធាចារ្យចំនួន ០៤នាក់ សិក្សាខ្លឹមសារមេរៀនរួមមាន យោធារួម អប់រំចិត្តសាស្ត្រ ឋានលេខា បច្ចេកទេសកាំភ្លើងការពារអាកាស មុខវិជ្ជាកាំភ្លើង ១២,៧ មម ; ២៣មម ៕

អត្ថបទដែលជាប់ទាក់ទង