**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម ប្រគល់លិខិតថ្លែងអំណរគុណ និងជូនដំណឹងពីសមិទ្ធផលរបស់ អ.វ.ត.ក. ដល់ដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរក្រហម ៤០រូប រស់នៅបារាំង

ភ្នំពេញ៖ ដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរក្រហមចំនួន ៤០រូប ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៦២រូប ដែលរស់នៅក្នុងប្រទេសបារាំង ត្រូវបានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម បានប្រគល់លិខិតថ្លែងអំណរគុណសម្រាប់ការចូលរួមក្នុងដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះ និងបានជូនដំណឹងពួកគាត់អំពីលទ្ធផលនៃការជំនុំជម្រះក្ដីនៅក្នុងសំណុំរឿង ០០២ រួមទាំងសកម្មភាពផ្សេងៗរបស់ អ.វ.ត.ក.ក្នុងកំឡុងពេលអនុវត្តមុខងារសេសសល់ផងដែរ។

ការប្រគល់លិខិតថ្លែងអំណរគុណ និងការជូនដំណឹងនេះបានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ តាមរយៈមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃ អ.វ.ត.ក.លោកស្រី ជេត វណ្ណលី ដែលបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសបារាំង។ បើតាមការបញ្ជាក់របស់លោកស្រីមេធាវី ចំពោះដើមបណ្ដឹងរដ្ឋប្បវេណីផ្សេងទៀតដែលមិនទាន់ត្រូវបានជូនដំណឹង ដោយសារដើមបណ្ដឹងមួយចំនួនមិនបានឆ្លើយតប ឬបានផ្លាស់ប្ដូរទីលំនៅ។

លោក ពិន យ៉ាថៃ អនិកជនខ្មែរ~បារាំង និងជាអ្នកនិពន្ធសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់” ជាដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណី ៤០រូប រស់នៅក្នុងប្រទេសបារាំង បានលើកឡើងថា លោកមានការភ្ញាក់ផ្អើល និងរំភើបចិត្តនៅពេលមានតំណាងសាលាក្ដីខ្មែរក្រហមបានទាក់ទងទៅរូបលោកដើម្បីប្រគល់លិខិតថ្លែងអំណរគុណ ហើយជម្រាបអំពីការប្រព្រឹត្តទៅរបស់សាលាក្ដីខ្មែរក្រហម។ អ្នកនិពន្ធសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់” រូបនេះបានបន្ដថា គាត់ធ្លាប់បានគិតថា រូបគាត់រួមនឹងដើមបណ្ដឹងរដ្ឋប្បវេណីផ្សេងទៀត អាចត្រូវបានបំភ្លេចចោលក្រោយពេលការជំនុំជម្រះក្ដីលើសំណុំរឿងរបស់ពួកគាត់ត្រូវបានបញ្ចប់។ លោក យ៉ាថៃ បន្ថែមថា លោករីករាយចំពោះលទ្ធផលនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម និងកិច្ចការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដែល អ.វ.ត.ក. បាននឹងកំពុងអនុវត្តនៅក្នុងដំណាក់កាលមុខងារសេសសល់នេះ។

លោក ពិន យ៉ាថៃ មានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តពេលបានចូលរួមនៅក្នុងសាលាក្ដីខ្មែរក្រហម យើងអត់បានកាត់ក្ដីអស់ទេ ប៉ុន្ដែសំខាន់បំផុតយើងបានកាត់ទោសអ្នកដឹកនាំសំខាន់ៗហើយមានឱកាសបានឱ្យប្រជាជនយើងបានដឹងរឿងខ្មែរក្រហម ទាំងប្រជាជនពិភពលោកក៏បានដឹងរឿងខ្មែរក្រហមខ្លះដែរ មិនឱ្យស្ងាត់ពេកទេ។… ខ្ញុំសប្បាយចិត្តចំពោះលទ្ធផលនៃការកាត់ទោសខ្មែរក្រហម។”

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហមបានសម្ដែងការអរគុណចំពោះដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ដែលបានចូលរួមយ៉ាងក្លាហាននៅក្នុងនីតិវិធីតុលាការដើម្បីលាតត្រដាងការពិតផ្ដល់ភស្ដុតាងជូនអង្គជំនុំជម្រះសម្រាប់គាំទ្រដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះពីរបបប្រល័យពូជសាសន៍។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះលោក ពិន យ៉ាថៃ ដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយផ្ទាល់ ដើម្បីពិនិត្យមើលសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងជួបសន្ទនាជាមួយនិស្សិតកម្ពុជាប្រមាណ ៩០រូប អំពីបទពិសោធន៍នៃការចូលរួមនៅក្នុងដំណើរការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. និងដំណើរជីវិតដ៏ជូរចត់របស់លោកក្នុងរបបខ្មែរក្រហម។ ឯកឧត្តម ក្រាញ់ តូនី បញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយ ការផ្តល់ព័ត៌មាន និងការអប់រំយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងអំពីរបបខ្មែរក្រហម និងសារៈសំខាន់នៃការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក. ដោយធានាថា អំពើប្រល័យពូជសាសន៍នឹងមិនត្រូវកើតឡើងម្តងទៀតឡើយនៅក្នុងប្រទេសកម្ពុជា។

លោក ហង្ស វណ្ណៈ ប្រធានផ្នែកអង្គភាពគាំពារជនរងគ្រោះបានលើកឡើងថា “ដើមបណ្តឹងរដ្ឋប្បវេណីគឺជាភាគីមួយក្នុងចំណោមភាគី ៣ ក្នុងសំណុំរឿង ដែលពួកគាត់មានសិទ្ធិចូលរួមក្នុងនីតិវិធីតុលការដោយផ្ទាល់ និងមានសិទ្ធិទទួលបាននូវព៌តមានអំពីការវិវត្តផ្សេងៗក្នុងរឿងក្តីដែលពាក់ព័ន្ធនឹងពួកគាត់។ បច្ចុប្បន្ននីតិវិធីតុលា ការនៅ អ.វ.ត.ក.បានបិទបញ្ចាប់រួចរាល់អស់ហើយ ដូច្នេះ អ.វ.ត.ក. ត្រូវជូនដំណឹងដល់ពួកគាត់នូវលទ្ធផលនៃការសម្រេចក្តីដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់ពួកគាត់  ហើយឆ្លៀតឪកាសនេះ យើងក៏ជម្រាបជូនគាត់នូវសកម្មភាពផ្សេងៗរបស់ អ.វ.ត.ក. ក្នុងកំឡុងពេលអនុវត្ដមុខងារដែលនៅសេសសល់ផងដែរ។”

យោងតាមលោក ហង្ស វណ្ណៈ មានដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវបានទទួលស្គាល់ក្នុងសំណុំរឿង ០០២ មានចំនួន ៣៨៦៥រូប។ ក្នុងចំណោមនោះ ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៣៣៧១រូប ត្រូវបានជូនដំណឹងរួចរាល់ ហើយចំនួន ៤៩៦រូប មិនទាន់បានជូនដំណឹង។ ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីដែលមិនទាន់ត្រូវបានជូនដំណឹងនោះ មាន ៤១២រូប ស្ថិតនៅកម្ពុជា និងចំនួន៨៤រូប ស្ថិតនៅបរទេស៕

អត្ថបទដែលជាប់ទាក់ទង