**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ប្រហិតចម្រុះ និងទំនិញខូចគុណភាពប្រមាណជាង ៤៧គីឡូក្រាម ត្រូវបានរកឃើញដាក់លក់តាមទីផ្សារ

ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបន្តអនុវត្តសកម្មភាពចុះអង្កេតការលក់ដូរសាច់បង្កកនៅតាមទីផ្សារតាមបណ្ដារាជធានី-ខេត្ត ដោយក្នុងនោះបានរកឃើញសាច់បង្កក ប្រហិតចម្រុះប្រមាណជាង៤៧,៦គីឡូក្រាម ពុំមានអនុលោមភាពទៅតាមច្បាប់។

បើតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹង មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. បាននាំយករថយន្តពិសោធន៍ម្ហូបអាហារ ចុះត្រួតពិនិត្យម្ហូបអាហារនៅតាមបណ្តាទីផ្សារ ផ្ទះលក់ទំនិញ និងសិប្បកម្មផលិតចែកចាយនំបញ្ចុក តាមភូមិសាស្ត្រសំខាន់ៗចំនួន៤ រួមមាន៖ ខេត្តស្វាយរៀង តាកែវ កណ្ដាល និងបាត់ដំបង ដោយក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ជាដើម។

ជាមួយគ្នា នៅក្នុងការចុះត្រួតពិនិត្យ និងតាមដាន មន្រ្តីជំនាញផ្នែកម្ហូបអាហារបានធ្វើការត្រួតពិនិត្យលើទំនិញចម្រុះគ្រប់ប្រភេទប្រមាណជិត៤០សំណាកគំរូ ដោយក្នុងនោះមានដូចជា៖ សាច់បង្កក ប្រហិតចម្រុះ បន្លែ តំណាប់ ជ្រក់ គ្រឿងសមុទ្ទ ម្ហូបអាហារក្រៀម និងនំបញ្ចុក។ ក្រោយការពិនិត្យសំណាកគំរូប្រមាណជាង៤០ សមត្ថកិច្ចបានរកឃើញសាច់បង្កក និងប្រហិតខូចគុណភាពប្រមាណ៤៧,៦គីឡូក្រាម ដែលពុំមានអនុលោមភាព។ យ៉ាងណា បន្ទាប់មករកឃើញថា មានទំនិញមិនមានគុណភាព មន្រ្តីជំនាញផ្នែកម្ហូបអាហារបានដកហូតទំនិញទាំងអស់ទៅកម្ទេច និងដុតបំផ្លាញចោលតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. បានរកឃើញសាច់បង្កកជិត៧តោនក្នុងរថយន្តមួយដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿនត្រង់ចំណុចភូមិសម្បូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ដោយក្នុងនោះមានពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅប្រហិតសេងឡុង SHENG LONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន៤៣៨កេស ស្មើនឹង៦តោន និង១៩៩គីឡូក្រាម។

គួររំលឹកថា ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​កសិកម្ម​​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន ​ដោយចេញ​វិធាន​ការ​ហាម​ឃាត់​ជាដាច់ខាតនូវការ​នាំ​ចូល​នូវ​គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក​ជា​បណ្តោះ​អាសន្ន​ សម្រាប់​រយៈ​ពេល​ប្រាំ​មួយ​ខែ ៕

អត្ថបទដែលជាប់ទាក់ទង