**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិកា(ស.ម.ន) ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ង៉ាន់ សុវង្ស នាយរងផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស រួមដំណើរដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងមានការចូលរួមពីកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណជាច្រើនរូប បាននាំយកថវិកាចំនួន៧លាន៥សែន៩ម៉ឺនរៀល ក្នុងនោះចំនួន៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និង១លាន៥សែន៩ម៉ឺនរៀលទៀតជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណនិងគ្រឿងឧប ភោគ បរិភោគ មានអង្ករចំនួន៥០គ-ក្រ ,មី៣កេស,ទឹកសុទ្ធ១០យួរ,ទឹក្រូច៣កេសធំ ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯកង៉ាន់ សុវង្ស នាយរងផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

សពលោកអនុសេនីយ៍ឯកង៉ាន់ សុវង្ស ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានពាំនាំការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនិងចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសពពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់ ចំពោះការបាត់បង់ស្វាមី លោកឪពុក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។ មួយវិញទៀតការស្លាប់របស់ លោកអុសេនីយ៍ឯក ង៉ាន់ សុវង្ស គឺជាការបាត់បង់មន្ត្រីនគរបាល១រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានបាត់បង់មន្ត្រីនគរបាល០១រូបដែលធ្លាប់មានស្នាដៃ បំពេញភារកិច្ចបានល្អក្នុងកាតព្វកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ថវិកាចំនួន៦លានរៀលនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកចំពោះមន្ត្រីនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមដែលមានទុក្ខធុរៈក្នុងគ្រួសារ ក្នុងនោះមន្ត្រីនគរបាលជាសមាជិក មរណភាពទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬភរិយារបស់សមាជិក មរណភាពទទួលបានថវិកាចំនួន២លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង