**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ច្រករបៀងវប្បធម៌កម្ពុជា-ចិន ត្រូវបានសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ច្រករបៀងវប្បធម៌កម្ពុជា ចិន ត្រូវបានសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ថ្លែងនៅក្នុងពិធីនាឱកាសនោះ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា ពិធីបើកសម្ពោធច្រករបៀងវប្បធម៌ កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិន ។

ឯកឧត្តម ឈាន លាង បានមានប្រសាសន៍បន្តថា ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសក្រៃលែង ក្នុងការចូលរួមការកសាងច្រករបៀងវប្បធម៌កម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀត តាមរយៈការដាក់តាំងពិព័រណ៍នូវរូបភាពបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងការរៀបចំតំបន់ចល័តសម្រាប់ការយកបទពិសោធន៍អំពីបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងចិត្តនិងចិត្ត។

ឯកឧត្តម XIA YUNHAI ( សៀ យូនហៃ ) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានមានប្រសាសន៍ថា កាលពីខែមិថុនាឆ្នាំនេះ ខេត្តយូណានបានរៀបចំកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ខេត្តយូណានប្រទេសចិន-ប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរចិន និងកម្ពុជា។ថ្ងៃនេះ ក្នុងផ្នែកពាក់ព័ន្ធមួយនៃកម្មវិធីនេះ គឺការរៀបចំពិធីបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងកម្មវិធី “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” នៅទីនេះ ។

ឯកឧត្តមជឿជាក់ថា ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍ នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។សូមបញ្ជាក់ថា ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមាន ពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០ សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។

តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។ នៅថ្ងៃបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជា នេះ អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបី និងតួសម្ដែងមកពីប្រទេសចិន និងកម្ពុជា ក៏បានសម្តែងកម្មវិធីសិល្បៈដែលមានទាក់ទិនទៅនឹងបេតិកភណ្ឌវប្បធម៌អរូបី ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលកំពុងរង់ចាំឡើងយន្តហោះនៅអាកាសយានដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង