**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

គណៈប្រតិភូអ៊ីស្រាអែល មកដល់ទីក្រុងគែរហើយ សម្រាប់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា

ក្រុងគែរ៖ គណៈប្រតិភូសន្តិសុខអ៊ីស្រាអែល បានមកដល់ទីក្រុងគែរកាលពីថ្ងៃសៅរ៍ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមប្រភពពីប្រទេសអេហ្ស៊ីបដែលមានព័ត៌មានបានប្រាប់ស៊ីនហួ។

ប្រភពបានឲ្យដឹងថា គណៈប្រតិភូអ៊ីស្រាអែល ដែលរួមមានប្រធានទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) និងសេវាស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad បានមកដល់ទីក្រុងគែររួចហើយ ហើយបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយភាគីអេហ្ស៊ីប។

យោងតាមប្រភព កិច្ចពិភាក្សាផ្តោតលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ស្ថានភាពនៅច្រករបៀង Philadelphia រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា និងការបិទច្រកព្រំដែន Rafah។

នេះ​ជា​គណៈប្រតិភូ​អ៊ីស្រាអែល​ដំបូង​គេ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អេហ្ស៊ីប ចាប់​តាំង​ពី​មាន​ការ​ធ្វើ​ឃាត​លោក Ismail Haniyeh ប្រធាន​ការិយាល័យ​នយោបាយ​របស់​ក្រុម Hamas កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​រដ្ឋធានី Tehran ប្រទេស​អ៊ីរ៉ង់។ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានអនុវត្តការធ្វើឃាតនេះ។

ចាប់តាំងពីជម្លោះហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ អេហ្ស៊ីប រួមជាមួយនឹងអ្នកសម្រុះសម្រួលពីសហរដ្ឋអាមេរិក និងកាតា បាននិងកំពុងធ្វើការដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្គាហ្សា។

ជុំចុងក្រោយនៃការចរចាបទឈប់បាញ់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់មកពីអ៊ីស្រាអែល កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកបានពន្យារពេលកាលពីចុងសប្តាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីវាបានចាប់ផ្តើមនៅទីក្រុងរ៉ូម ដោយមិនមានការរីកចំរើនជាក់ស្តែង។

អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៩.០០០នាក់ និងរបួសជាង ៩០.០០០នាក់ផ្សេងទៀត។

អ៊ីស្រាអែលប៉ាន់ប្រមាណថាមានអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែលប្រហែល ១៣៤នាក់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់បានប្រកាសថា ៧០នាក់ក្នុងចំណោមពួកគេត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលដោយចៃដន្យ។

អត្ថបទដែលជាប់ទាក់ទង