**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កូនឈើចម្រុះចំនួន៩,៨១៨ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ដល់ព្រះសង្ឃ សាធារណជនទូទៅ ដើម្បីយកទៅដាំនៅតាមតំបន់ផ្សេងៗ

ភ្នំពេញ៖ កូនឈើចម្រុះសរុប៩ ៨១៨ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បានចែកចាយដល់ព្រះសង្ឃ សាធារណជនទូទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅដាំទៅតាមតំបន់ផ្សេងៗ។

ដើមទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ នឹង បូរះ ព្រះគ្រូចៅអធិការវត្តកក់ ចំនួន១,៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងតាមសាលារៀន ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ដើមយាង ឬឈើទាល២០០ដើម គ្រញូង៣០០ដើម បេង១៥០ដើម ធ្នង់២០០ដើម ច្រេស២០០ដើម លឿងរាជ១០០ដើម ក្ងោក១០០ដើម រាំងភ្នំ៥០ដើម និងរំដួល១០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះឥន្ទសី បឿត សុម៉ៅសុវណ្ណរ៉ា ព្រះគ្រូចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន ៦០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត និងតាមផ្លូវ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម ក្ងោក១០០ដើម ព្កុល១០០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម ដើម្បីយកទៅដាំលម្អតាមបណ្តោយផ្លូវ ចាប់ពីភូមិព្រះដាក់ ឃុំព្រះដាក់ ដល់ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ៥០០ដើម ត្របែកព្រៃ២០០ដើម ក្ងោក៣០០ដើម និងឥន្ទនេល៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ចំនួន៩០០ដើម ដើម្បីយកទៅដាំលម្អតាមសងខាងផ្លូវ ចាប់ពីកែងភូមិភ្លង់ ឃុំលាងដៃ ដល់ភូមិត្រពាំងទូក ឃុំជប់តាត្រាវ និងក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ៤០០ដើម ត្របែកព្រៃ២០០ដើម ក្ងោក២០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៧០០ដើម ដើម្បីយកទៅចូលរួមពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកចាយកូនឈើជូនសាធារណជនទូទៅ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

– ផ្តល់កូនឈើចម្រុះ ចំនួន១,២៩៨ដើម ដើម្បីយកទៅដាំនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី ចំនួន១,១០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានសហគមន៍អង្គរ មេនូឡាយហ្វ៍នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស២០០ដើម ឈើទាល២០០ដើម និងគគីរ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហាប់ គឹមអាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៩០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០ដើម ធ្នង់៣០ដើម និងរំដួល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក លន់ ចេនឡា ប្រធានស្នាក់ការអគ្គិសនីពាក់ស្នែង ចំនួន៥៣០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណស្នាក់ការប្រចាំការអគ្គិសនីពាក់ស្នែង ស្ថិតក្នុងភូមិអភិវឌ្ឍន៍ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល១០០ដើម បេង១០០ដើម គ្រញូង១០០ដើម ធ្នង់១០០ដើម និងក្ងោក៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហឿង ហូត នាយកសាលាបឋមសិក្សា សៀងណាំ សណ្តាន់ ចំនួន៥០០ដើម ដើម្បីយកទៅដាំជួស និងដាំបន្ថែមក្នុងបរិវេណសាលា និងនៅសងខាងផ្លូវចូលសាលា ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន កកោះ១០០ដើម គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម ច្រេស១០០ដើម និងឥន្ទនេល៥០ដើម៕

អត្ថបទដែលជាប់ទាក់ទង