**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយ ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន ២០២៤-២០២៨

ភ្នំពេញ៖ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន ២០២៤-២០២៨ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត វីល ផាកស៍ (Will Parks) នាយកប្រចាំប្រទេសកម្ពុជា អង្គការយូនីសេហ្វ លោក Koen Everaert លេខាទី១ អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជធានីខេត្ត មន្រ្តីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រជាជាតិ ព្រមទាំងសិស្សមានពិការភាព តំណាងមាតាបិតា និងគ្រូបង្រៀន ដែលចូលរួមផ្ទាល់ចំនួនសរុបជាង ១៥០នាក់ និងចូលរួមតាមប្រព័ន្ធវីដេអូអនឡាញ (ZOOM) មានចំនួនជាង ៤០០នាក់។

លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សហភាពអឺរ៉ុប ជឿជាក់ថាការអប់រំសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាអាចឈានទៅសម្រេចបានសក្តានុពលរបស់ខ្លួន និងមានសារៈសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតនូវការងារធ្វើនៅក្នុងប្រទេសផងដែរ។ ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។”

ចំណែកឯ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេសកម្ពុជា អង្គការយូនីសេហ្វ បានមានប្រសាសន៍ថា៖ “កុមារមានពិការភាពជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការចូលរួមពេញលេញក្នុងសង្គម។ ជារឿយៗ ពួកគេត្រូវគេមាក់ងាយ និងរើសអើង និងគ្មានលទ្ធភាពចូលរួមក្នុងកម្មវិធីអប់រំបរិយាបន្នឡើយ។ ខណៈដែលប្រព័ន្ធអប់រំជាតិសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ យើងចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់ឧបសគ្គនានា បណ្ដុះបណ្ដាលគ្រូ និងផ្ដល់ធនធានជាសារវន្ត សំដៅធានាឱ្យកុមារគ្រប់រូបអាចអភិវឌ្ឍបាន។ ប្រសិនបើអនុវត្តបានភ្លាមៗ ផែនការថ្មីនេះនឹងបង្កើនលទ្ធភាពរបស់កុមារមានពិការភាពក្នុងការទទួលបានការអប់រំដែលមានគុណភាពខ្ពស់គួរឱ្យកត់សម្គាល់ជាមិនខាន។ យូនីសេហ្វកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ បាននឹងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា”។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ចាប់តាំងពីដើមឆ្នាំ ២០០០ តរៀងមក ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយអង្គការ ដៃគូបានផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រដល់ការអប់រំបរិយាបន្ន ដែលនៅពេលនោះ បានរៀបចំជាគោលនយោបាយស្តីពី ការអប់រំកុមារពិការ ឆ្នាំ២០០៨ និងផែនការមេស្តីពីការអប់រំកុមារពិការ ២០០៩-២០១១ និងក្រោយមកទៀត ក្រសួងបានពង្រីកទស្សនាទាន និងវិសាលភាពទៅជាការអប់រំបរិយាបន្ន ដោយបានរៀបចំជា គោលនយោបាយស្ដីពី ការអប់រំបរិយាបន្ន ឆ្នាំ២០១៨, ផែនការសកម្មភាពស្ដីពី ការអប់រំបរិយាបន្ន ឆ្នាំ២០១៩-២០២៣ ព្រមទាំងឯកសារជំនួយផ្សេងៗទៀត។

ឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលគ្រូ វិទ្យាស្ថានជាតិអប់រំពិសេសក៏ត្រូវបានបង្កើតឡើង និងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលសេវាអប់រំបរិយាបន្ន, អភិវឌ្ឍកម្មវិធីសិក្សា, បណ្តុះបណ្តាលគ្រូបង្រៀន, និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាល័យអប់រំពិសេស, សាលារៀនអប់រំបរិយាបន្ន, និងថ្នាក់សមាហរណកម្មដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់កុមារមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះ ក្រសួងក៏បានផ្ទេរការអនុវត្តកម្មវិធីអប់រំពិសេស, ថ្នាក់សមាហរណកម្មសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមពីអង្គការដៃគូទៅឱ្យសាលារៀនគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តផែនការសកម្មភាព ២០២៤-២០២៨ និងផ្សារភ្ជាប់ជាមួយនឹងស្មារតីនៃសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម៖
1. សូមសិក្សា និងស្រាវជ្រាវឱ្យបានហ្មត់ចត់ ក្នុងការចុះប្រមូលទិន្នន័យ ការរៀបចំស្ថិតិ និងការកំណត់អត្តសញ្ញាណកុមារមានពិការភាពនៅតាមមូលដ្ឋាន ដើម្បីធានាថា «មិនត្រូវទុកកុមារណាម្នាក់ឱ្យស្ថិតនៅក្រៅប្រព័ន្ធអបរំបានឡើយ» ដោយយើងត្រូវមានគំនិតច្នៃ ប្រឌិត និងរិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បានយន្តការជាក់លាក់ក្នុងការប្រមូលកុមារគ្រប់អាយុ ទោះបីមានកាយសម្បទា ឬសតិបញ្ញាក្នុងលក្ខណៈយ៉ាងណាក៏ដោយ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការអប់រំប្រកបដោយសមធម៌ និងសុខភាពផ្លូវចិត្តប្រកប ដោយអារម្មណ៍កក់ក្តៅជាទីបំផុត។
2. សូមបន្តអភិវឌ្ឍសាលារៀនទូទៅ ឱ្យក្លាយជាសាលារៀនអប់រំបរិយាបន្នកាន់តែច្រើន ដើម្បីសម្របសម្រួលសិស្សមានពិការភាពផ្សេងៗអាចរៀនសូត្របាន។
3. សូមបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីអប់រំពិសេស និងគ្រូបង្រៀន ក្នុងការជួយគាំទ្រ និងបង្ហាត់បង្រៀនកុមារមានពិការភាព និងកុមារជួបការលំបាកប្រកបដោយវិជ្ជាជីវៈ សេចក្ដីអាណិតស្រឡាញ់ និងការផ្តល់ភាពកក់ក្តៅគ្រប់ពេលវេលា។

4. សូមរិះរកវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យសហគមន៍ក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការអប់រំបរិយាបន្ន ព្រមទាំងចូលរួមក្នុងការប្រមូលកុមារមានពិការភាពឱ្យមកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសការចូលរួមរបស់មាតាបិតាក្នុងការចិញ្ចឹមបីបាច់ ការថែទាំ និងការគាំទ្រកុមារមានពិការភាពឱ្យទទួលបានសេវាផ្សេងៗ រួមទាំងការអប់រំបរិយាបន្ន និងសេវាសុខភាព។

5. សូមអង្គភាពពាក់ព័ន្ធបន្តពង្រីក និងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងទទួលបាននូវការឧបត្ថម្ភគាំទ្រគ្រប់រូបភាព សំដៅជំរុញដំណើរការ និងបន្តនិរន្តរភាពក្នុងការជួយកុមារមានពិការភាព និងកុមារជួបការលំបាក ឱ្យទទួលបានការអប់រំប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង