**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តផែនការបទឈប់បាញ់ គាំទ្រដោយអាមេរិក សម្រាប់តំបន់ហ្កាហ្សា

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា (ម៉ោងនៅញូវយ៉ក) បានបោះឆ្នោតអនុម័តលើសំណើមួយគាំទ្រដោយ សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់នេះដើម្បីឆ្ពោះ ទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង៨ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណោះស្រាយបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកខាងលើត្រូវបានបោះឆ្នោតឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ១៤ ទល់នឹង០សំឡេង ក្នុងចំណោមសមាជិក ក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ខណៈរុស្ស៉ីបានអនុបវាទ។ ក្រុមហាម៉ាសវិញក៏បានស្វាគមន៍ចំពោះការអនុម័តនេះដែរ ហើយបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ មួយថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើកិច្ចសហការជាមួយក្រុមអ្នកសម្របសម្រួល ពាក់ព័ន្ធនឹងការអនុវត្តតាមគោលការណ៍ក្រោមបទឈប់បាញ់នេះ។

ថ្លែងនៅក្រោយការបោះឆ្នោត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃចន្ទ) យើងបានបោះឆ្នោតដើម្បីសន្តិភាព»។

គួរបញ្ជាក់ថា ផែនការបទឈប់បាញ់ខាងលើត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ហើយក្រុមមន្ត្រីអាមេរិក ក៏បានអះអាងដែរថាអ៉ីស្រាអែលបានទទួលយកផែនការនេះ បើទោះជាលោក ណេតាន់យ៉ាហ៊ូ និងក្រុមមន្ត្រីអ៉ីស្រាអែលមួយចំនួនបានសន្យាបន្តធ្វើសង្រ្គាមរហូតទាល់តែ សម្រេចគោលដៅកម្ទេចក្រុមហាម៉ាសក៏ដោយ។

ផែនការបទឈប់បាញ់ប្រកាសដោយលោក ចូ បៃដិន ចែកចេញជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺតម្រូវឱ្យមានបទឈប់បាញ់ដំបូងរយៈពេល ៦សប្ដាហ៍ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងការជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ ដំណាក់កាលទី២ ក្នុងនោះរួមបញ្ចូលទាំង បទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ និងការដោះលែងចំណាប់ខ្មាំងនៅសេសស់។ រីឯដំណាក់កាលទី៣ គឺការកសាងតំបន់ហ្កាហ្សាឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង