**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កោតសរសើរក្រុមហ៊ុន Viettel និងក្រុមហ៊ុន Metfone ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមហ៊ុន Viettel បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អំពីសាវតា បេសកម្ម និងសមិទ្ធផលនានារបស់ក្រុមហ៊ុនដែលសម្រេចបាននាពេលកន្លងមក ហើយបានប្រែក្លាយជាក្រុមហ៊ុនដ៏ធំ ឈានមុខគេនៅប្រទេសវៀតណាម និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសវៀតណាម ព្រមទាំងបានពង្រីកសក្ដានុពលតាមរយៈការធ្វើសមាហរណកម្មទៅក្នុងទីផ្សាអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសជាមិត្តនៅក្នុងអាស៊ី ក៏ដូចជានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនViettel ដែលបានវិនិយោគចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្លេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Viettel នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកឧត្តមសេនីយ៍ទោ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន ជាពិសេសនៅកម្ពុជា ក្រុមហ៊ុន Metfone បានចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តួយ៉ាងក្រុមហ៊ុន Metfone បានផ្ដល់ឱកាសការងារពេញម៉ោងដល់ប្រជាជនកម្ពុជាប្រមាណជា ៣,០០០នាក់ ការងារក្រៅម៉ោងប្រមាណ ១០,០០០នាក់ និងមានការិយាល័យលក់ ចំនួន ៣០,០០០កន្លែង មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍឌីជីថលូបនីយកម្មនៅកម្ពុជា មានជាអាទិ៍ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ក្នុងការបង្កើតសង្គមឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ក្រុមហ៊ុន Metfone តែងតែបង្ហាញនូវភាពសកម្មក្នុងការទទួលខុសត្រូវសង្គម (Corporate Social Responsibility) និងជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទុនវិនិយោគផ្ទាល់ពីប្រទេសវៀតណាមមកកម្ពុជា។ ក្រុមហ៊ុន Viettel និង Metfone តែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រួមចំណែកជាជំនួយថវិកាយ៉ាងច្រើនដល់សកម្មភាពសង្គមកិច្ច និងមនុស្សធម៌។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមហ៊ុន Viettel នៅប្រទេសវៀតណាម ក៏ដូចជាក្រុមហ៊ុន Metfone នៅកម្ពុជាសូមទទួលបានការអភិវឌ្ឍរយៈពេលវែង និងទទួលបានជោគជ័យក្នុងមុខជំនួញដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជាឈានឆ្ពោះទៅរការរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង