**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្ដម សក់ សេដ្ឋា៖ ឈរលើមូលដ្ឋាន នៃជោគជ័យក្នុងការបោះឆ្នោតជាតិ លើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់បក្សប្រជាជន រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖​ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានថ្លែងបញ្ជាក់ថា លើមូលដ្ឋាននៃជោគជ័យរបស់ គណបក្សក្នុងការបោះឆ្នោតជាតិលើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់គណបក្សប្រជាជនកម្ពុជា រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំរាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងរយៈពេល៩ខែ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តដឹកនាំគ្រប់គ្រងអភិវឌ្ឍប្រទេសជាតិប្រកបដោយ ភាពស្វាហាប់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា សម្រេចបាននូវ សមិទ្ធផលនានាជាច្រើន ។

ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលខេត្តបាត់ដំបង នៅស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានបន្តថា សមិទ្ធផលនានាជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងរយៈបេល ៩ខែកន្លមកនេះ រួមមានជាអាទិ៍៖

-បន្តថែរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាព សង្គមលើគ្រប់វិស័យ។

-ខិតខំថែរក្សាការពារបានយ៉ាងគត់មត់នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈសម្បត្តិដល់ការធ្វើសកម្មភាពគ្រប់វិស័យក្នុងសង្គម រួមទាំងការកំសាន្ត សប្បាយរបស់ប្រជា ជនក្នុងពិធីបុណ្យជាតិនានា ក៏ដូចពិធីនានាតាមប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនតាមមូលដ្ឋាន ទូទាំងប្រទេស។

-រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ និងកំពុងអនុវត្ត ប្រកបដោយ ផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយជាអាទិភាព ព្រមទាំង វិធានការជាគន្លឹះនានាដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០។ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីស្តារសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនឡើងវិញ ដែលតាម ការព្យាករណ៍ក្នុងឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៦,៦%។

-លើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏បានខិតខំប្រមូល និង គ្រប់គ្រង ចំណូលចូលថវិកាជាតិ ដើម្បីទ្រទ្រង់ការចំណាយសាធារណៈ រួមទាំងការ បង្កើនប្រាក់បៀវត្សជូន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រាក់ឧបត្ថម្ភ ប្រចាំខែដល់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិគ្រប់ថ្នាក់ និងថ្នាក់ដឹកនាំភូមិ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង