**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការដាំកូនឈើតាមដងផ្លូវសំខាន់ក្នុងក្រុងបាត់ដំបង សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមកូនជាង២ម៉ឺនដើម សម្រាប់យុទ្ធនាការមួយនេះ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សម្រាប់យុទ្ធនាការនេះ គឺជាការចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យមានភាពបៃតង ទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើង ដែលធ្វើឱ្យទីក្រុងបាត់ដំបងមិនត្រឹមតែមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យទីក្រុងត្រជាក់ផងដែរ ។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលក្រុងបាត់ដំបង និងខណ្ឌរដ្ឋបាលជលក្នុងការរៀបចំទីតាំងឱ្យច្បាស់លាស់ថាទីតាំងកន្លែងណាត្រូវដាំដើមឈើប្រភេទអ្វី ដើម្បីកំណត់គោលដៅទេសចរណ៍ភ្ញៀវទេសចរដែលមកលេងកំសាន្ដចង់ទៅលេងតំបន់ណាមានដើមឈើប្រភេទអ្វីមានផ្កាអ្វីជាដើម ។

ឯកឧត្តមបានលើកឡើងថា ក្នុងការដាំដើមឈើនោះទៀតសោត មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កាដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងបាត់ដំបងមានភាពរស់រវើកគ្រប់រដូវកាល ។ ក្នុងនោះសម្រាប់ដើមឈើនីមួយៗនឹងមានអត្តសញ្ញាណច្បាស់លាស់ពោលគឺគេហដ្ឋាននីមួយៗមានតួនាទីចូលរួមថែរក្សាដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួន ដូចនេះសូមប្រជាពលរដ្ឋចូលរួមថែរក្សាកូនដើមឈើដែលរដ្ឋបាលខេត្តនឹងធ្វើការដាំនាពេលខាងមុខនេះ ដើម្បីថែរក្សា ក៏ដូចជាបន្សល់នូវដើមឈើមួយចំនួនដល់កូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ និងជាផ្នែកមួយក្នុងការលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យមានភាពរស់រវើក និងកាន់តែស្រស់ស្អាតបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង