**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពី ការអនុវត្ត និងទិសដៅទៅមុខនៃការអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការអនុវត្ត និងទិសដៅទៅមុខនៃការអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា» រយៈពេលមួយថ្ងៃនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

សិក្ខាសាលនេះមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានចូលរួមផ្តល់ធាតុចូលសំខាន់ៗ តាមរយៈវេទិការជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនៈភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវីធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។

លោក ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលកជម្រុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។ មិនតែប៉ុណ្ណោះ កម្មវិធីថ្ងៃនេះគឺជាកាលានុវត្តនភាពមួយ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិការជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនៈភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវីធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។»

នាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និង សាធារណៈជនឱ្យកាន់តែទូលាយ រួមមាន ការជម្រុញនឹងលើកទឹកចិត្តសមាជិករបស់សមាគមឲ្យរៀបចំមាតិការចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍របស់សមាគម។

ការសហការជាមួយធនាគាជាតិនៃកម្ពុជាក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។
សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាលខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយ់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចជ្ញាធរនៅតំបន់មូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះសមាគមក៍បានចូលរួមជាមួយធនាគាជាតិនៃកម្ពុជា សមាគមធនាគា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community)។ គម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។

សមាគមក៏កំពង់រៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជនតាមរយៈភ្នាក់ងារឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។
ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ស្ថានប័ននានាលើកិច្ចការលើកកម្ពស់ចំណេះហិរញ្ញវត្ថុ និងបានជំរុញអោយមានការសម្របសម្រួលរៀបចំជាយុទ្ធសាស្ត្ររួមដើម្បីអោយកាន់តែមានប្រសិទ្ធភាព ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធក៏មានការស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមកាន់តែសកម្មលើកិច្ចការចំណេះដឹងហិរញ្ញវត្ថុនេះផងដែរ។

បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ការបង្រួមគម្លាតសង្គម ការបង្កើននវានុវត្តន៍នៅក្នុងសង្គម ដែលជាកាតាលីករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការលើកកំពស់បរិយាបន្នហិរញ្ញវត្ថុ គឺត្រូវចាប់ផ្តើមពីការបំពាក់ជូនប្រជាពលរដ្ឋនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បាននូវសេវាហិរញ្ញវត្ថុដែលមានគុណភាព។ ចំណេះដឹងហិរញ្ញវត្ថុនេះទៀតសោត គឺជាបំណិនជីវិតមួយមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដូចជាការគ្រប់គ្រងចំណូលចំណាយ ការសន្សំ ការវិនិយោគ ឬការប្រើប្រាស់បំណុលឲ្យចំគោលដៅជៀសវាងនូវបំណុលអាក្រក់ជាដើម។
សូមបញ្ជាក់ជូនថាសិក្ខាសាលានេះ មានការចូលរួមមានពីសំណាក់៖  ទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ(UN) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អង្គការGood Returns អង្គការPact Cambodia អង្គការCUFA អង្គការWorld Education អង្គការNGO Forum អង្គការSHE Investment គម្រោងHarvest III សមាគមសហគ្រិនវ័យក្មេង សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនវីហ្សា ក្រុមហ៊ុនក្រេឌីប៊ូរ៉ូខេបូឌា ក្រុមហ៊ុន Apsara Media Service ធនាគារអេស៊ីលីដា និង ធនាគារមេប៊ែង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង