**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រសួងបរិស្ថាន រៀបចំយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ បណ្តុះពន្លកបៃតង បន្សល់ទុកមរតកបៃតង ដែលជាមរតករស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងរៀបចំ និងផ្សព្វផ្សាយយុទ្ធសាស្ត្រដាំស្តាដើមឈើឡើងវិញ នៅតាមតំបន់រេចរឹលដែលងាយរងគ្រោះដោយការបាក់ច្រោះដីពីជំនន់ទឹកភ្លៀង និងទឹកភ្លៀង ដើម្បីការពារការបាត់បង់ទីទួល និងភ្នំនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ។

យុទ្ធសាស្រ្តពង្រីកវិសាលភាពបៃតងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំរួចជាស្រេចហើយនូវថ្នាលបណ្តុះកូនឈើ នៅទូទាំងរាជធានី/ខេត្តចំនួន ២៥ និងសម្រេចបានកូនឈើចំនួន១លាន ២សែនដើម សម្រាប់យកទៅដាំដុះ នារដូវវស្សាខាងមុខនេះ ដើម្បីការពារការបាក់ច្រោះដោយទឹកភ្លៀង នៅតាមទីទួល និងភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ដែលបានប្រឈមនឹងការហូរច្រោះទាំងនេះ។

លើសពីនេះ ការដាំស្តាដើមឈើឡើងវិញ គឺមិនចំពោះតែដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈឱ្យមានការចូលរួមចំណែកពីក្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់រូប អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសអ្នកស្រឡាញ់និងការពារបរិស្ថាន ដើម្បីរួមគ្នាដាំដើមឈើឱ្យច្រើនជាងការកាប់ ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣- ២០២៨) ដើម្បីជំរុញឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសវិស័យដីធ្លី ទឹក ធនធានរ៉ែ និងព្រៃឈើ ហើយកិច្ចខិតខំប្រឹងប្រែងលើការងារអាទិភាពនេះ គឺធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាព នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានឡើង៕

អត្ថបទដែលជាប់ទាក់ទង