**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អ្នកស្រាវជ្រាវ៖ ការប្រែប្រួលអាកាសធាតុ ប៉ះពាល់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរ ជលសាស្ត្រតាមបណ្តោយទន្លេឡានឆាង-មេគង្គ

ភ្នំពេញ៖ លោកសស្ត្រាចារ្យ ធាន ហ្វូឈាំង ដែលមកពីផ្នែកវិស្វកម្មធារាសាស្ត្រ និងវារីអគ្គិសនីនៃសាកលវិទ្យាល័យឈីងហួ បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរលក្ខណៈជលសាស្ត្រតាមបណ្តោយទន្លេឡានឆាង-មេគង្គ។ តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ក្នុងរយៈពេល ១២០ ឆ្នាំកន្លងមក ការប្រែប្រួលអាកាសធាតុ ពិសេសគឺអាកាសធាតុហួសហេតុផល បានបណ្តាលឱ្យគ្រោះរាំងស្ងួតកើតច្រើន។

លោកសាស្ត្រាចារ្យបានបញ្ជាក់ទៀតថា គ្រោះរាំងស្ងួតដែលកើតឡើងក្នុងអំឡុងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ដូចជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលកើតនៅឆ្នាំ ២០១៦ និងក្នុងអំឡុងឆ្នាំ ២០១៩-២០២០ សំខាន់គឺបណ្តាលមកពីបាតុភូត El Nino ហើយមិនមែនថាបណ្តាលមកពីការសាងសង់ទំនប់ទឹក ឬមូលហេតុដទៃទៀតឡើយ។

លោកបានធ្វើវិនិច្ឆ័យដូចខាងលើដោយអាស្រ័យលើលទ្ធផលស្រាវជ្រាវដំណាក់កាលទី ១ នៃគម្រោងសិក្សាស្រាវជ្រាវរួមអំពីការផ្លាស់ប្តូរលក្ខណៈជលសាស្ត្រទន្លេឡានឆាង-មេគង្គ និងវិធានដោះស្រាយ។ គម្រោងសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំ និងអនុវត្តដោយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការទន្លេមេគង្គ។

ក្រុមស្រាវជ្រាវបានធ្វើការវិភាគអំពីគ្រោះរាំងស្ងួតតាមរយៈសន្ទស្សន៍ SPI សន្ទស្សន៍ SPEI និងសន្ទស្សន៍ SRI ចំណែកសន្ទស្សរ៍ទាំងនេះ គឺប្រមូលទិន្នន័យ និងគិតពិចារណាតាមរយៈប្រព័ន្ធ CRU TS, ERA5-LAND និង CHIRPS។

របាយការណ៍ស្រាវជ្រាវបច្ចេកទេសដំណាក់កាលទី ១ ដែលបញ្ចប់នូវខែសីហា ឆ្នាំ ២០២៣ នោះ បានធ្វើការវិភាគអំពីនិន្នាការរយៈពេលវែង រយៈកាលកើតឡើង កម្លាំង និងផលប៉ះពាល់នៃបាតុភូត El Nino ចំពោះគ្រោះរាំងស្ងួត ហើយបានធ្វើសេចក្តីសន្និដ្ឋានថា ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់យ៉ាងខ្លាំងដល់តំបន់នានាតាមបណ្តោយទន្លេ។

តាមរបាយការណ៍នេះបានឱ្យដឹងថា តាមការស្រាវជ្រាវអំពីការកើតឡើងនៃគ្រោះរាំងស្ងួត(អាស្រ័យលើសន្ទស្សន៍ SPI តាមរយៈការប្រមូលទិន្នន័យឧតុនិយម CHIRPS) និងលក្ខណៈជលសាស្ត្រក្នុតំបន់(អាស្រ័យលើសន្ទស្សន៍ SRI តាមរយៈការវិភាគម៉ូឌែល VIC)បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០០០-២០០៩ និងឆ្នាំ ២០១០-២០២០ ការកើតឡើងនៃបញ្ហាអាកាសធាតុ និងការផ្លាស់ប្តូរលក្ខណៈជលសាស្ត្រតាមទន្លេមេគង្គមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ គ្រោះរាំងស្ងួតតាមទន្លេឡានឆាង-មេគង្គបណ្តាលមកពីបាតុភូត El Nino ចំណែកកម្លាំងនៃបាតុភូត El Nino នេះអាចឆ្លុះបញ្ចាំងពីកម្រិតនៃគ្រោះរាំងស្ងួតដែលកើតឡើងក្នុងតំបន់នេះ។

លោកសាស្ត្រាចារ្យ ធាន ហ្វូឈាំង បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុលើពិភពលោក ព្រមទាំងគ្រោះរាំងស្ងួតនិងទឹកជំនន់ដែលបណ្តាលមកពីបញ្ហានេះ នឹងអាចជះឥទ្ធិពលកាន់តែខ្លាំងចំពោះលក្ខណៈជលសាស្ត្រតាមដងទន្លេ ដូច្នេះ ការចែករំលែកព័ត៌មានអំពីលក្ខខណ្ឌឧតុនិយម និងជលសាស្ត្រពិតជាមានសារៈសំខាន់ក្រៃលែង។

លោកបានបន្តទៀតថា វេទិកាចែករំលែកព័ត៌មានក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាយន្តការដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហានេះ។ ក្រៅពីការប្រែប្រួលអាកាសធាតុ និងធាតុផ្សំធម្មជាតិផ្សេងៗទៀត សកម្មភាពរបស់មនុស្សដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងធនធានទឹក ក៏អាចប៉ះពាល់គ្នាទៅវិញទៅមកជាមួយធាតុផ្សំធម្មជាតិ ហើយនឹងប៉ះពាល់ដល់បរិមានទឹកសរុប រយៈពេល និងលំហទឹកក្នុងតំបន់។ លោកសាស្ត្រាចារ្យបន្តទៀតថា ការផ្លាស់ប្តូរលក្ខណៈជលសាស្ត្រកំពុងកើតឡើងរហូត ចំណែកមូលហេតុចម្បងក៏មានការខុសគ្នាតាមរយៈពេល និងទីកន្លែងដែរ ដូច្នេះ យើងគួរតែធ្វើការវិភាគតាមស្ថានភាពជាក់ស្តែង។

លោកបានបញ្ជាក់ថា យើងត្រូវធ្វើការវិភាគយ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់ និងការផ្លាស់ប្តូរបែបនេះ ខិតខំយ៉ាងសកម្មដើម្បីចាត់វិធានការត្រឹមត្រូវ ហើយអំពាវនាវឱ្យប្រទេសទន្លេឡានឆាង-មេគង្គបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអាស្រ័យលើគោលការណ៍ដែលមានភាពយុត្តិធម៌ និងសមហេតុផល រួមគ្នាទល់ទល់នឹងផលប៉ះពាល់របស់ការប្រែប្រួលអាកាសធាតុចំពោះធនធានទឹក ៕

អត្ថបទដែលជាប់ទាក់ទង