**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សមាគមពាណិជ្ជករគ្រឿងអលង្ការ សន្យាខិតខំជំរុញវិស័យគ្រឿងអលង្ការកម្ពុជា ឲ្យកាន់តែរីកចម្រើនស្របតាមការវិវត្តរបស់កម្ពុជា និងពិភពលោក

ភ្នំពេញ៖ ប្រធានស្តីទី សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោកបណ្ឌិត ឆាយ ស៊ីណាត បានអះអាងថា ក្នុងនាមជាប្រធានស្តីទីសមាគម នឹងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកនូវគំនិតនិងសកម្មភាពថ្មីៗ ដើម្បីជំរុញវិស័យគ្រឿង អលង្ការនៅកម្ពុជាឲ្យកាន់តែរីកចម្រើនស្របតាមកាវិវត្តរបស់ប្រទេសជាតិនិងពិភពលោក។

ផ្អែកលើបទពិសោធន៍ និងមានទំនាក់ទំនងក្នុងវិស័យនេះកន្លងមក លោកប្រធានស្តីទី មានសុទិដ្ឋិនិយមថា ឆ្លងកាត់នូវព្រឹត្តិការណ៍នារីឯកលើកដំបូងឆ្នាំ២០២៤ នឹងធ្វើឲ្យមានភាពលេចធ្លោនៃព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយសមាគមឲ្យកាន់តែរសរវើក។ ម្យ៉ាងទៀតយើងនឹងរៀបចំពិព័រណ៍គ្រឿងអលង្ការកម្ពុជា- អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដូច្នេះក្នុងព្រឹត្តិការណ៍នៃការជ្រើសរើសនិងជំនួបរវាងនារីឯកនៅក្នុងរាត្រីនេះ គឺជាពេលវេលាមួយដែលយើងត្រៀមក្នុងការសម្រិតសម្រាំងយកនារី ដែលគាត់មានសមត្ថភាពអាចបន្តទៅក្នុងកម្មវិធីបន្តបន្ទាប់ទៀត។

កញ្ញា មាន សូនីតា ដែលជាគណៈកម្មការនារីឯក ក្នុងការសម្រេច និងជ្រើសរើសបេក្ខនារីចំនួន ១០០នាក់ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកម្មវិធីពិព័រណ៍គ្រឿង អលង្ការកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។

លោកបណ្ឌិត រំពឹងថា សកម្មភាកម្មវិធីនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែលេចធ្លោឡើងថែមទៀ៎តនៅលើឆាកអន្តរជាតិ តាមរយៈបណ្តាញដៃគូថ្នាក់តំបន់ ទាំងនៅក្នុងអាស៊ាន និងពិភពលោក គឺមានគ្រប់ទិសទី ដូច្នេះរាល់អ្វីដែលជាផលិតផល ឬសកម្មភាពរបស់សមាគមយើង មានឱកាសក្នុងការផ្សព្វផ្សាយ ដែលមានការសហការជាមួយបណ្តាដៃគូខាងក្រៅ ដើម្បីជំរុញដល់កិច្ចការងារវិស័យគ្រឿងអលង្ការថ្នាក់ជាតិ និងអន្តរជាតិ ។ ដូច្នេះបេក្ខនារី ដែលបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសនារីឯក ក្នុងពេលនេះ គឺម្នាក់ៗនឹងអាចមានឱកាសនិងអនាគតល្អប្រសើរផងដែរ។

គណៈកម្មការនារីឯកលើកទី១ កញ្ញា មាន សូនីតា បានលើកឡើងថា ការចាប់ផ្តើមជំនួបដំបូងនៅថ្ងៃនេះ គឺជាការប្រកួតដំបូងមួយរបស់បេក្ខនារីទាំងអស់ ក្នុងការចម្រាញ់និងសម្រេចជ្រើសរើសបេក្ខនារីចំនួន១០០នាក់ដំបូង ដើម្បីបន្តដំណើរទៅកាន់ការប្រកួតដ៏ស្វិតស្វាញ នាពេលខាង មុខនេះ ។ កញ្ញាសង្ឃឹមថា បេក្ខនារីទាំងអស់ត្រូវតែខិតខំប្រឹងដើម្បីបង្ហាញនូវសមត្ថភាព, ទេពកោសល្យ និងរូបសម្រស់របស់ខ្លួននៅក្នុងរាត្រីនេះឲ្យអស់ពីសមត្ថភាព។

កញ្ញាបញ្ជាក់ថា នេះគឺជាការប្រកួតនារីឯកលើកទី១នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែស្តង់ដារនិងការសហការគឺលំដាប់អន្តរជាតិ បេក្ខនារីដែលបានទៅកាន់វគ្គបន្តនៅក្នុងរាត្រីនេះ ត្រូវតែមានមោទ នភាព នៅលើលទ្ធផលដែលខ្លួនបានបង្ហាញនៅក្នុងយប់នេះ ហើយអ្នកដែលអាចក្លាយទៅជាម្ចាស់ជ័យលាភីនោះ នឹងក្លាយទៅជាអ្នកដែលតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង