**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

WB អនុម័តឥណទានបន្ថែម ៣៥លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អផ្លូវថ្នល់ដែលធន់ នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមចំនួន៣៥លានដុល្លារដល់កម្ពុជា សម្រាប់ការកែលម្អផ្លូវថ្នល់នៅតាមតំបន់ជនបទក្នុងខេត្តចំនួន៣ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។​ ឥណទាននេះនឹងគាំទ្រដល់គម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា ដែលមានគោលបំណងកែលម្អផ្លូវដែលធន់នឹងអាកាសធាតុសម្រាប់ពលរដ្ឋតាមជនបទ ធ្វើដំណើរទៅកាន់ទីផ្សារ ទៅរកសេវាសុខភាព និងទៅសាលារៀនក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ខេត្តទាំង៣មានប្រជាជនសរុបជាង២លាននាក់ ក្នុងនោះ ៨០ភាគរយរស់នៅក្នុងតំបន់ជនបទ។ ទឹកប្រាក់៣៥លានដុល្លារថ្មីនេះ គឺជាឥណទានបន្ថែមពីលើទឹកប្រាក់១០០លានដុល្លារដំបូង ដែលត្រូវបានអនុម័តនៅក្នុងខែកក្កដា ឆ្នាំ២០២០។​ ឥណទានបន្ថែមនេះ ក៏នឹងជួយដល់ចំណាយផ្សេងៗទៀត លើសពីការកសាងផ្លូវ ពិសេសផ្តោតលើការចុះកិច្ចសន្យាការងារសាងសង់ផ្លូវថ្នល់។ ការផ្ដល់ឥណទានបន្ថែមរបស់ World Bank គឺក្រោយពីស្ថាប័នមួយនេះ មើលឃើញពីបញ្ហាអតិផរណាខ្ពស់ និងតម្លៃធាតុចូលសំខាន់ៗ វត្ថុធាតុដើមបានកើនឡើងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ រួមមានប្រេងឥន្ធនៈ និងប៊ីតុង ដែលបណ្តាលឱ្យមានការចំណាយខ្ពស់ជាងការប៉ាន់ស្មានពីមុន ពិសេសនៅឆ្នាំ២០១៩ មុនពេលគម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា បានអនុម័តដំបូង។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្តថា បច្ចុប្បន្ន ការងារជួសជុលផ្លូវកំពុងដំណើរការលើផ្លូវជាតិ និងផ្លូវខេត្តគោលដៅក្នុងប្រវែង១៣០គីឡូម៉ែត្រ និងផ្លូវជនបទគោលដៅចំនួន១៤២គីឡូម៉ែត្រ ក្នុងចំណោម២៧០គីឡូម៉ែត្រ។

អ្នកស្រី ម៉ាយ៉ាម​ ស្លីម Maryam Salim តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា«លទ្ធភាពទទួលបានសេវាសុខភាព និងទៅសាលារៀន និងការផ្លាស់ប្ដូរទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ»។

អ្នកស្រីបានបន្ថែមថា«ស្ថានភាពផ្លូវមិនល្អ ការរំខានដែលបណ្តាលមកពីទឹកជំនន់ និងថ្លៃដឹកជញ្ជូនខ្ពស់ គឺជាឧបសគ្គចម្បងក្នុងការទទួលបានការថែទាំសុខភាព និងការថែទាំសង្គ្រោះបន្ទាន់សម្រាប់ស្ត្រីដែលមានផ្ទៃពោះ»។ សូមជម្រាបថា គម្រោងនេះបាននិងកំពុងទទួលការអនុវត្តគម្រោង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង