**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖តើអាមេរិកបណ្តាក់ទុននៅហ្វីលីពីន គឺចង់ផ្តល់ជំនួយដោយស្មោះត្រង់ឬក៏មានល្បិចកលអីផ្សេងទៀត?

ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹងផ្តល់ជំនួយដល់ហ្វីលីពីនក្នុងការបង្កើតរោងចក្រវត្ថុពាក់កណ្ដាលចម្លង(semiconductor)ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅលើពិភពលោកទាំងមូល“មានភាពប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុនជាង១ពាន់លានដុល្លារអាមេរិកនៅហ្វីលីពីន ។ តើនេះគឺចង់ផ្តល់ជំនួយដល់ហ្វីលីពីនដោយស្មោះត្រង់ឬក៏បង្កប់កលល្បិចអីផ្សេងទៀត ?
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការវិនិយោគរបស់អាមេរិកនៅហ្វីលីពីនមិនសូវច្រើនជាប់រហូតមក ទំហំទឹកប្រាក់វិនិយោគក្នុងមួយឆ្នាំបានរក្សានៅចំនួន១ពាន់លានដុល្លារអាមេរិក ។ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីនបានបង្កើតឡើងនៅខែមិថុនាឆ្នាំ២០២២ អាមេរិកបានបង្កើនការអូសទាញចំពោះហ្វីលីពីនដើម្បីជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ប៉ុន្តែទំហំទឹកប្រាក់វិនិយោគមិនបានកើនឡើងទេ ។
ពិតមែនតែលោកស្រី Gina Raimondo បានប្រកាសក្ដែងៗថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុននៅហ្វីលីពីន ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ពីសកម្មភាពលំអិតឡើយ ។ អ្នកវិភាគបានលើកឡើងថា បើគិតពីទង្វើរបស់អាមេរិកកាលពីមុនដែល “និយាយបានតែមាត់ និងគ្មានការអនុវត្តជាក់ស្តែង” តើអាមេរិកនឹងបន្ថែមការបណ្តាក់ទុននៅហ្វីលីពីនដល់កម្រិតយ៉ាងណា ពិតជាគួរឱ្យសង្ស័យណាស់ ។
ក្រៅពីនេះសូមក្រឡេកទៅមើល “កម្លាំងទាក់ទាញការវិនិយោគ”របស់ហ្វីលីពីនដែលលោកស្រី Gina Raimondo បានឃោសនាទៅកាន់សហគ្រាសអាមេរិក ។ អនុលោមតាមទិន្នន័យផ្លូវការរបស់ហ្វីលីពីនឱ្យដឹងថា នៅឆ្នាំ២០២១និងឆ្នាំ២០២២ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីនគឺ១១៩០០លានដុល្លារអាមេរិក និង៩២០០លានដុល្លារអាមេរិកដោយឡែកពីគ្នា។ ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីនគឺ៦៥០០លានដុល្លារអាមេរិក បានធ្លាក់ចុះ១៧,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។ ពិតមែនតែដើមទុនកម្លាំងពលកម្មរបស់ហ្វីលីពីនទាបបង្គួរក៏ដោយ ក៏ប៉ុន្តែនៅតែឈាននៅលំដាប់នាំមុខគេក្នុងទ្វីបអាស៊ីទាំងមូលដដែល ។ គួបផ្សំទាំងបរិយាកាសអន្តរជាតិនិងគោលនយោបាយមានការប្រែប្រួលយ៉ាងឆាប់រហ័ស តើគោលដៅវិនិយោគរបស់អាមេរិកអាចសម្រេចបានឬអត់ នៅតែមិនច្បាស់លាស់ទេ ។
ប្រការនេះអាចឃើញថា ពាក្យសន្យារបស់អាមេរិកស្តីពីការវិនិយោគនៅហ្វីលីពីន ហាក់ដូចជាបានគូររូប “នំដ៏ធំ”មួយ ។ នៅពីក្រោយនេះ តើអាមេរិកមានបំណងបែបណា ?
ក្នុងនាមជាប្រទេសធំនៅក្រៅតំបន់ អាមេរិកអូសទាញហ្វីលីពីនលើវិស័យសេដ្ឋកិច្ច ថែមទាំងមានបំណងប៉ុនប៉ងខាងភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ ពោលគឺចង់ប្រើប្រាស់ហ្វីលីពីនមកធ្វើបដិបក្ខជាមួយប្រទេសចិននិងប្រកួតប្រជែងជាមួយប្រទេសចិន ។ ឧទាហរណ៍ដូចជាក្នុងបញ្ហាសមុទ្រចិនខាងត្បូង អាមេរិកបានលូកដៃចូលកាន់តែជ្រៅទៅៗ ។
មុននឹងលោកស្រី Gina Raimondo បំពេញទស្សនកិច្ចនៅហ្វីលីពីន ហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួន ដែលបានចាត់បញ្ជូននាវាឆ្មាំសមុទ្រ២គ្រឿងនិងនាវាដឹកជញ្ជូនសម្ភារៈ២គ្រឿង បំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen’aiនៅសមុទ្រចិនខាងត្បូង ហើយមានចេតនាបំបុកនាវាឆ្មាំសមុទ្ររបស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហ្វីលីពីន លោកស្រី Gina Raimondo បានឃោសនាបំប៉ោងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ “មានភាពមុតមាំ” ប៉ុនប៉ងចាប់ចងហ្វីលីពីនឱ្យជាប់ទៅនឹង “រថពាសសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក” របស់អាមេរិក ។
និយាយចំពោះហ្វីលីពីនវិញ តើនៅតែមិនដឹងច្បាស់ពីគោលបំណងរបស់អាមេរិកទៀតមែនទេ ? គ្រាន់តែភាគីហ្វីលីពីនមានការត្រិះរិះពិចារណារបស់ខ្លួនឯង ដូច្នេះក៏ចង់សម្រេចបាននូវគំនិតមិនសមហេតុផលតាមរយៈអនុត្តរភាពរបស់អាមេរិក ដែលចង់ធ្វើឱ្យការបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen’ai និងកោះHuang Yanមានភាពប្រក្រតី ព្រមទាំងចង់ចែករំលែកផលប្រយោជន៍មួយចំនួនពីមហិច្ឆតារបស់អាមេរិកដែលបានគាបសង្កត់ទៅលើអាជីវកម្មវត្ថុពាក់កណ្ដាលចម្លងរបស់ចិន ។ យ៉ាងណាមិញ ការលោភលន់ចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង