**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ស្មោះត្រង់ដាច់ខាត និងគោរពអនុវត្តតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាស៍ថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ យោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ស្មោះត្រង់ដាច់ខាត និងគោរពអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តនូវ បាវចនា២ អភិក្រម៥ បទបញ្ញាតិ្ត១០ និងបទបញ្ញាត្តិ ៦មិន ៨ត្រូវ រស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានណែនាំអង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាដាច់ខាតនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ តាមដានក្តាប់សភាពការណ៍ក្នុង និងក្រៅអង្គភាពជាប់ជាប្រចាំ សកម្មវាយបកនូវរាល់ការឃោសនាញុះញង់ បំបែកបំបាក់ ឧបាយកល កលល្បិច របស់ពួកជ្រុលនិយម ជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំង មានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវចាត់តាំងអប់រំរៀនសូត្រនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី ឆន្ទ: ស្មោះត្រង់ ដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ផ្ទៃក្នុង រក្សាសុវត្តិភាព​ របៀបរៀបរយ ក្នុងអង្គភាពឱ្យបានល្អ។ ពង្រឹងការត្រៀមប្រយុទ្ធ ចល័តប្រយុទ្ធ១០០% មានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍ពេលមានបទបញ្ជា។ ​បន្តជំរុញសកម្មភាពហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នជំនាញ តាមផែនការ កម្មវិធី។ តាមដាន ស្រាវជ្រាវ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងត្រូវចាត់វិធានការមិនអាចលើកលែងចំពោះយោធិនល្មើសបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក។ ពង្រឹងការងារដាំដុះ ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ព និងយកចិត្តទុកដាក់អប់រំថែទាំសុខភាព ក្នុងការពិនិត្យ ព្យាបាលជំងឺជូនកងទ័ព និងគ្រួសារ។ បង្កើនការគ្រប់គ្រង អាវុធ-គ្រាប់ រថយន្ត គ្រឿងចក្រ និងសម្ភារៈដែលបានបំពាក់ ឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់ និងចាត់តាំងត្រួតពិនិត្យបណ្តាឃ្លាំងអាវុធ និងសម្ភារៈ ធានាបានគុណភាព មានសុវត្ថិភាពល្អ។​ ទន្ទឹមនឹងការងារស្នូលរបស់អង្គភាព ត្រូវយកចិត្តទុកដាក់ សកម្មលើការងារចុះជួយមូលដ្ឋាន ដែលក្រុមការងាររបស់អង្គភាពទទួលខុសត្រូវ។

ជាចុងបញ្ជាប់ ឯកឧត្តម ក៏បានផ្តល់កិត្តិយសជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់កម្មវិធី ចំនួន ២.០០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង