**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត

មេបញ្ជាការយោធភូមិភាគទី១៖ កងទ័ពត្រូវប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារ​រាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ​អង្គភាព​យោធភូមិភាគទី១ មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៣ និង ​ផ្សព្វផ្សាយទិសដៅ​ការងារ​យោធាឆ្នាំ ២០២៤ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ​ មេបញ្ជាការយោធភូមិភាគទី១ ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨​​បានថ្លែងនូវ បាន​ធ្វើ​សេចក្តី​រាយការណ៍​​សង្ខេបពីសកម្មភាពការងាររបស់អង្គភាពក្នុងឆ្នាំ ២០២៣ ​កន្លងទៅ​នេះថា៖ កងពលតូចអន្តរាគមន៍លេខ១២៨​បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ មេបញ្ជាការយោធភូមិភាគទី១ ដោយធ្វើ​សកម្មភាព​យាមល្បាត ជាប្រចាំ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា.ឡាវ ស្ថិតក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ សហការ​ការពារ​សន្តិសុខ សហការទប់​ស្កាត់​និងបង្ក្រាប​បទល្មើសព្រៃឈើ ។ ចុះជួយប្រជាពរដ្ឋជួបការលំបាក ជួយសាង​សង់ផ្ទះ ជួយដកស្ទូង ច្រូតកាត់បោកបែន ។ ជួយគ្រួសារយោធិន​ជួបប្រទះការ​លំបាក។ ចាត់តាំងការហ្វឹកហ្វឺនរៀនសូត្រ យោធា អប់រំចិត្តសាស្ត្រ​នៅនឹង​កន្លែង ។ យកចិត្តទុកដាក់កសាងជំរំ ជម្រករស់នៅនិងធ្វើការងារជូនយោធិន ។ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ជុំវិញទីតាំងដែលអង្គភាពឈរជើង ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋរស់នៅ ​ ប្រកបដោយ​ភាពសុខសាន្ត ។

បន្ទាប់មកគណៈអធិបតី បានអញ្ជើញជាកិត្តិយ បំពាក់គ្រឿង ឥស្សរិយយស មេដាយការងារ ជូនប័ណ្ណសរសើរលិខិតសរសើរ ដល់អង្គភាព និងបុគ្គលមានស្នាដៃក្នុងការបំពេញភារកិច្ចជូនជាតិ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ​ ​មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងនូវការកោតសរសើរ​ចំពោះ​លទ្ធផល​ជាស្នាដៃ ដែលកើតចេញពី​ការខិត​ខំប្រឹងប្រែង របស់នាយទាហាន នាយទាហានរង ពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍​លេខ១២៨​​សំរេចបាន​ក្នុងឆ្នាំ ២០២៣ កន្លងមក ។ ឯកឧត្តមបានគូសបញ្ជាក់ពីសភាពការណ៍ ដែលកើតមានឡើងទាំងក្នុង និង ក្រៅប្រទេស មួយចំនួនជូនដល់អង្គពិធី ។

ឯកឧត្តមបានផ្តាំផ្ញើសូមឲ្យមេបញ្ជាការគ្រប់កងឯកភាព បន្តពង្រឹង​វិន័យ​របស់កងទ័ព យកចិត្ត​ទុកដាក់កសាងធនធានមនុស្ស កសាង​និងពង្រឹងអង្គភាពលើគ្រប់វិស័យ បង្កើន​ការងាហ្វឹកហ្វឺន​រៀនសូត្រ ថែរក្សាឲ្យបានម៉ឺងម៉ាត់ អាវុធយុទ្ធភ័ណ្ឌ សំភារៈបរិក្ខារ​ គ្រឿងចក្រ ដែលបានបំពាក់ ថែរក្សាការពារបណ្តាឃ្លាំងឲ្យបានគត់ហ្មត់ ​យកចិត្តទុកដាក់បង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះបន្លែបង្កា រួមចំណែកដោះស្រាយជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កងទ័ព។

ឯកឧត្តម បានសង្កត់ធ្អន់ថា៖ កងទ័ពត្រូវប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាលស្របច្បាប់ដែល​កើតចេញ​ពីការបោះឆ្នោត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីកចំរើនរឹងមាំ​ជានិច្ចនិរន្តន៍ តរៀងទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ​ បាននាំយកអំណោយរបស់យោភូមិភាគទី១ ជាថវិការចំនួន២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនចំពោះវរសេនាធំលេខ៤២ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង