**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ ការប្រើប្រាស់សិទ្ធិវេតូតាមទំនើងចិត្ត អាមេរិកគឺជាភាគីទទួលខុសត្រូវធំបំផុតកចំពោះស្ថានការណ៍ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា


ថ្ងៃទី២០ខែកុម្ភៈតាមម៉ោងក្នុងតំបន់ អាមេរិកបានបដិសេធជាថ្មីម្តងទៀតចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្ដីពីតំបន់ហ្កាហ្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេចក្តីព្រាងនេះត្រូវបានលើកឡើងដោយប្រទេសអាល់ហ្សេរីក្នុងនាមជាតំណាងរបស់ប្រទេសអារ៉ាប់។ ខ្លឹមសារស្នូលគឺសម្រេចបាននូវការឈប់បាញ់ប្រហារជាបន្ទាន់នៅតំបន់ហ្កាហ្សា ប្រញាប់ដោះលែងចំណាប់ខ្មាំងទាំងអស់ ធានាបាននូវការអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សានិងប្រឆាំងការផ្លាស់ទីដោយបង្ខំ។ នេះមិនត្រឹមតែជាគំនិតឯកភាពរួមរបស់ក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះទេ ថែមទាំងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិចំពោះការសម្រេចបាននូវការឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាមផងដែរ។ ប៉ុន្តែ អាមេរិកបានប្រើប្រាស់សិទ្ធិវេតូម្តងទៀត។
ហេតុអ្វីបានជាអាមេរិកបោះឆ្នោតប្រឆាំងដោយឯកតោភាគី? ហេតុផលដែលអាមេរិកបានផ្តល់គឺថា វា“មិនមានអំណោយផលដល់ការចរចាស្តីពីបញ្ហាចំណាប់ខ្មាំងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលកំពុងដំណើរការ”។ អ្នកវិភាគយល់ឃើញថា ពាក្យសំដីបែបនេះគ្មានទីសំអាងទាល់តែសោះ។ អ្នកគាំទ្រនៃសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះរួមមាន ហ្ស៊កដានី និងអេហ្ស៊ីបជាដើមដែលជាអ្នកសម្របសម្រួលនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ប្រសិនបើត្រូវបានអនុម័ត វានឹងមានអំណោយផលដល់ការបង្កើតបរិយាកាសសន្ទនារួមនិងបង្កើតឱកាសសំខាន់ដល់ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម។ ជាងនេះទៅទៀត សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក៏មានអំណោយផល់ដល់ភាគីសម្របសម្រួលនានា ដើម្បីសម្រេចបានជោគជ័យ ក៏ដូចជាជំរុញឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលសម្រេចបាននូវ”ការផ្លាស់ប្តូរចំណាប់ខ្មាំង”ក្នុងពេលឆាប់ៗផងដែរ។ ដូច្នេះហើយបានជា រដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបូករួមទាំងប្រទេសចិនផងដែលបានសម្តែងការមិនពេញចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះទង្វើប្រើប្រាស់សិទ្ធិវេតូរបស់អាមេរិក។
តាមពិត អាមេរិកជា“ឧក្រិដ្ឋជន”ក្នុងការប្រើសិទ្ធិវេតូស្រាប់ទៅហើយ។ ចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីផ្ទុះឡើងនៅខែតុលាឆ្នាំ២០២៣មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតសម្រេចចំនួន៨លើកអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមានតែសេចក្តីសម្រេចចិត្ត២ច្បាប់ប៉ុណ្ណោះដែលត្រូវបានអនុម័ត។ ក្នុងដំណើរនេះ អាមេរិកមិនបានគិតគូរពីអាយុជីវិតរបស់ប្រជាជនស្លូតត្រង់នៅតំបន់ហ្កាហ្សាទេ ហើយបានប្រើប្រាស់សិទ្ធិវេតូម្តងហើយម្តងទៀត ដែលបានក្លាយជាឧបសគ្គធំបំផុតដែលរារាំងការចាត់ប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ។
តាំងពីដើមមក អាមេរិកមិនមែនជាអ្នកសម្របសម្រួលដ៏យុត្តិធម៌លើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើយ ប៉ុន្តែតែងតែលម្អៀងទៅម្ខាង។ ពេលថ្មីៗនេះ អាមេរិកកំពុងដាក់ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តថ្មីមួយ ។ សេចក្តីព្រាងនេះគ្រាន់តែអំពាវនាវឱ្យអ៊ីស្រាអែល”បញ្ឈប់ជាបណ្តោះអាសន្ន”នូវប្រតិបត្តិការយោធា តែមិនគ្របដណ្តប់លើខ្លឹមសារសំខាន់ៗ ដូចជាការដកខ្លួនចេញពីតំបន់ហ្កាហ្សា ការរៀបចំឡើងវិញនូវជំនួយមនុស្សធម៌ និងការចាប់ដំណើការចរចាសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងវិញជាដើម ម្យ៉ាងទៀតសេចក្តីព្រាងនេះក៏គេចវេះពីទំនួលខុសត្រូវអន្តរជាតិរបស់អាមេរិកនិងអ៊ីស្រាអែលដែលគួរតែរ៉ាប់រងនោះផងដែរ។
ពេលបច្ចុប្បន្ននេះ វិបត្តិសមុទ្រក្រហមកាន់តែស្រួចស្រាវ ហើយការប៉ះទង្គិចនៅព្រំដែនលីបង់និងអ៊ីស្រាអែលបានកើតឡើងដោយឥតឈប់ឈរ។ មួយផ្នែក អាមេរិកបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មួយផ្នែកទៀត អាមេរិកក៏បានបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលដោយឥតឈប់ឈរផងដែរ ដែលបានជម្រុញឱ្យការប៉ះទង្គិចបានរីករាលដាលនិងឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ។ អាចនិយាយបានថា អាមេរិកគឺជាភាគីទទួលខុសត្រូវធំបំផុតចំពោះស្ថានការណ៍ដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង