**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

ឯកឧត្តម ខូយ រីដា៖ បោះឆ្នោតជូនគណបក្សប្រជាជន គឺធានានូវជោគវាសនាប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកវាលវែង ចំនួន២៥រូប ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយមានការចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា អនុប្រធានគណបក្សខេត្ត គណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួនទៀត។

លោក វង្ស អេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែង បានឱ្យដឹងថា សមាជិកសមាជិកាក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកវាលវែង ដែលជាអង្គបោះឆ្នោត សរុបមានចំនួន២៥រូប ក្នុងនោះស្រី៥រូប។ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត បានចាប់ផ្ដើពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះថ្ងៃទី២៤ ជាថ្ងៃស្ងប់ស្ងាត់ ហើយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃបោះឆ្នោត។

ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានសម្ដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងក្រុងពោធិ៍សាត់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច បម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលធំៗ និងគម្រោងអភិវឌ្ឍខេត្តពោធិ៍សាត់នាពេលខាងមុខនេះ ដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ ផ្ដោតសំខាន់មកលើខេត្តពោធិ៍សាត់យ៉ាងខ្លាំង។ សូមចូលរួមសហការ ជាមួយគណបក្សនយោបាយដទៃ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយសេរី យុត្តិធម៌ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ឲ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមសូមឱ្យអង្គបោះឆ្នោតទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងបានអំពាវនាវ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេតាចាចផ្កា លេខរៀងទី១ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនាប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។

គួរជម្រាបជូនថា ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលបន្ទាប់ពីព្រះមហាក្សត្រ ពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាគឺជាប្រមុខរដ្ឋស្ដីទី។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជាការបោះឆ្នោតមួយ ដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ពិតមែនតែការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៍ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទះរបស់ប្រជាជន។

សម្រាប់ខេត្តពោធិ៍សាត់ គឺជាមណ្ឌលភូមិភាគទី៧ ដែលអង្គបោះឆ្នោតទូទាំងខេត្ត សរុបមានចំនួន៣១១នាក់ បូកនឹងតំណាងរាស្ត្រ០៤នាក់ទៀត សរុប៣១៥នាក់។ មណ្ឌលបោះឆ្នោតមានតែមួយកន្លែងប៉ុណ្ណោះ គឺមណ្ឌលធនធាន ការិយាល័យលេខ៧០០៥ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង