**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

ស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទទី១ និង ការប្រើប្រាស់ INSULIN PUMP

ភ្នំពេញ៖ យើងបានដឹងរួចមកហើយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានការលើសជាតិស្ករក្នុងឈាមរបស់គាត់ ដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបាន។ មូលហេតុនៃការខូចខាត ដែលនាំអោយ ការផលិតអាំងស៊ុយលីន មិនអាចប្រព្រឹត្តទៅបាននេះ គឺដោយសារតែមានភាពមិនប្រក្រតី នៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់ពួកគាត់ (អង់ទីគ័ររបស់ពួកគាត់ បានធ្វើការប្រឆាំងនឹងលំពែងរបស់ពួកគាត់ខ្លួនឯង) ដែលជាដើមហេតុនៃការដែលមិនអាចផលិតអាំងស៊ុយលីនបាន។

ដំបូងឡើយ មុនរបកគំហើញនៃអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មិនអាចរស់រានមានជីវិតបានយូរអង្វែងឡើយ។

ប៉ុន្តែចាប់តាំងពីបានរកឃើញអាំងស៊ុយលីន ដែលមានអាយុកាល ១០០ឆ្នាំ កន្លងមកនេះ គឺបានធ្វើអោយមានការផ្លាស់ប្ដូរទាំងស្រុង នៃការវិវឌ្ឍន៍របស់ជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏ដូចជាការរស់នៅរបស់អ្នកជំងឺផងដែរ។

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានគុណភាពជីវិតកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគាត់អាចធ្វើការប្រកបរបរប្រចាំថ្ងៃ ក៏ដូចជាអាចចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ បានដូចអ្នកដែលមិនមានជំងឺនេះផងដែរ។

ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ គឺចាប់ផ្ដើមដោយការចាក់អាំងស៊ុយលីន ដែលជាធម្មតាអាចមានភាពខុសគ្នាខ្លះ ពីមួយកន្លែងទៅមួយកន្លែង ដោយនៅកន្លែងខ្លះ គេធ្វើការចាក់ដោយប្រើសឺរ៉ាំង កន្លែងខ្លះទៀត គេធ្វើការចាក់ដោយប្រើប៊ិក ហើយបច្ចេកវិទ្យាថ្មីមួយនាពេលចុងក្រោយនេះ គឺការប្រើប្រាស់ INSULIN PUMP។

ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ខាងលើ បើទោះបីជាគាត់បានទទួលទានអាហារ ឬក៏មិនបានទទួលទានអាហារក្ដី សារពាង្គកាយរបស់គាត់ត្រូវការអាំងស៊ុយលីនជាចាំបាច់។ ដូចនេះ គ្រូពេទ្យតែងតែណែនាំ ឬក៏ចេញវេជ្ជបញ្ជាអោយអ្នកជំងឺចាក់អាំងស៊ុយលីន យ៉ាងហោចណាស់ ៣ ទៅ ៤ ម្ជុលក្នុងមួយថ្ងៃ ដើម្បីរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ អោយនៅប្រក្រតី។

ក្នុងរយៈកាល ១០០ឆ្នាំ បន្ទាប់ពីបានរកឃើញនូវអាំងស៊ុយលីននេះ មានអាំងស៊ុយលីនជាច្រើនប្រភេទត្រូវបានផលិតឡើង ដូចជា៖ អាំងស៊ុយលីនយឺត អាំងស៊ុយលីនលឿន អាំងស៊ុយលីនត្រូវបានលាយគ្នារួចជាស្រេចក្នុងដបតែមួយ។ល។

ភាគច្រើននៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវចាក់អាំងស៊ុយលីន ច្រើនម្ជុលក្នុងមួយថ្ងៃ និង មានរយៈពេលយូរ ដែលជាការលំបាកដ៏ធំមួយរបស់ពួកគាត់។

ហេតុនេះហើយ ទើបអ្នកវិទ្យាសាស្ត្របានខិតខំបង្កើតនូវបច្ចេកវិទ្យាថ្មីមួយ គឺ Continuous Subcutaneous Insulin Infusion (INSULIN PUMP) ដែលតម្រូវអោយអ្នកជំងឺធ្វើការចាក់ក្រោមស្បែក តែមួយដងប៉ុណ្ណោះ ក្នុងរយៈពេលបីថ្ងៃ។

លើសពីនេះទៅទៀត ការប្រើប្រាស់ INSULIN PUMP មានសុក្រឹតភាពខ្ពស់ជាងការប្រើប្រាស់សឺរ៉ាំង ឬក៏ប៊ិក ដោយអ្នកជំងឺអាចធ្វើការសម្របសម្រួលកម្រិតជាតិថ្នាំ ទៅតាមខណៈពេលនីមួយៗ ក្នុងពេលវេលា ២៤ម៉ោង របស់ពួកគាត់ បានយ៉ាងងាយស្រួល មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយនូវការចុះជាតិស្ករក្នុងឈាមជ្រុល បង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និង អាចកាត់បន្ថយនូវផលវិបាករ៉ាំរ៉ៃនានា របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានផងដែរ។

មិនមែនមានន័យថា ការចាក់អាំងស៊ុយលីនដោយប្រើប្រាស់សឺរ៉ាំងឬប៊ិក គ្មានប្រសិទ្ធភាពនោះទេ!

ប៉ុន្តែការដែលប្រើប្រាស់នូវ INSULIN PUMP នេះ គឺមានលក្ខណៈប្រសើរជាង ទំនើបជាង ផ្ដល់នូវភាពងាយស្រួល និង ផាសុកភាពដល់អ្នកជំងឺ។

ទោះបីជាយ៉ាងណា ការប្រើប្រាស់ INSULIN PUMP គឺជាការប្រើប្រាស់នូវបច្ចេកវិទ្យាមួយ ដែលរាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ទាំងអស់ មិនមែនសុទ្ធតែអាចនឹងត្រូវប្រើប្រាស់នូវ INSULIN PUMP នេះ គ្រប់គ្នានោះទេ។ ដូចនេះ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គួរតែទៅធ្វើការប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ នៅក្នុងការប្រើប្រាស់ INSULIN PUMP នេះ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង គុណប្រយោជន៍៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង