**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

កម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនយ៉ាងសកម្ម ០១នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង២១នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានចេញប្រតិបត្តិការចុះបង្រ្កាប មុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន យ៉ាងសកម្ម០១នាក់ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវប្រសាសន៍ចង្អុលរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងទទួលព័ត៌មានច្បាស់ការ អំពីទីតាំងរបស់មុខសញ្ញាសកម្មលើករណីខាងលើ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាសកម្ម ឈ្មោះ អ៊ុត តាំងលី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងពេលបង្រ្កាបជនសង្ស័យខាងលើបានព្យាយាម តដៃជាមួយសមត្ថកិច្ចហើយបានរត់គេចខ្លួន ក៏បណ្តាលឲ្យត្រូវវត្ថុមុតស្រួចធ្វើឲ្យរងរបួសជើងខាងឆ្វេង និងខ្លួនប្រាណ ហើយភ្លាមនោះជនសង្ស័យបានស្រែកហៅបក្ខពួកដើម្បីឲ្យមកជួយរំដោះរូបខ្លួន ខណៈនោះស្រាប់តែមានបក្ខពួករបស់ជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត និងដំបងបានព្យាយាមរំដោះជនសង្ស័យពីសមត្ថកិច្ចក៏បណ្តាលឲ្យសមត្ថកិច្ចរបួស តែដោយកម្លាំងជំនួយមកទាន់ពេលវេលាធ្វើឲ្យក្រុមបក្ខពួកជនសង្ស័យរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់។

លោកអធិការរង បានបន្តថា ដោយឆែកឆេរក្នុងខ្លួនជនសង្ស័យ កម្លាំងជំនាញបានរកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច ទម្ងន់សាច់ថ្នាំសុទ្ធ ០,៩២ក្រាម, សំបកកូនថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ ពណ៌ស ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ជាមុខសញ្ញាសកម្មក្នុងការជួញដូរ ចែកចាយគ្រឿងញៀន និងធ្វើចរាចរណ៍គ្រឿងញៀនបង្កឲ្យមានភាពអនាធិបតេយ្យក្នុងមូលដ្ឋានស្រុកវាលវែង រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីអនុវត្តតាមនីតិវិធី ព្រមទាំងបន្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកបក្ខពួកជនសង្ស័យយកចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង